ធ្លាប់ជាប់គុក៤ដង ទើបចេញពីគុកថ្មីៗទៅលួចម៉ាស៊ីន ភ្លើង ត្រូវសមត្ថកិច្ចចាប់បញ្ជូនចូលគុកជាលើកទី៥

ចែករំលែក៖

ខេត្ត​បាត់ដំបង ​៖ អតីត​ទណ្ឌិត​ម្នាក់​ក្នុង​ចំណោម​០២​នាក់ ដែល​ធ្លាប់​ជាប់គុក​ចំនួន​០៤​លើក ហើយ​ទើប​ចេញពី​គុក​ថ្មី​ៗ​នេះ ពេល​នេះ​ ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួនសារ​ជា​ថ្មី ជាមួយនឹង​បក្ខពួក​ក្នុង​បទល្មើស​ដដែល​ៗ​ប្រព្រឹត្ត​ «​អំពើ​ចោរកម្ម​» ហើយ​ត្រូវ​មន្ត្រី​ការិយា​ល័យ​ជំនាញ​បញ្ជូន​ទៅ​ប្រគល់​ជូ​ល​តុលាការ​សម្រេច​ទោស​តន់ នៅ​ព្រឹក​ថ្ងៃ​ទី​០១ សី​ហា ដើម្បី​ចូល​សម្រាក​ក្នុង​គុក​ជា​លើក​ទី០៥​។

ស្នងការ​រង​ទ​ទួល​ផែន​ព្រហ្មទណ្ឌ លោក ឈឿ​ង គឹ​ម​សុង បាន​ប្រាប់​ថា ជនសង្ស័យ​ទាំង​០២​នាក់ ដែល​កម្លាំង​អធិការ​ស្រុក​សំ​ពៅលូន ឃាត់ខ្លួន​ពី​បទ​«​ចោរកម្ម​» កាលពី​ប៉ុន្មាន​ថ្ងៃមុន​នេះ ពេល​នេះ​មន្ត្រី​ការិយាល័យ​ជំនាញ បញ្ជូន​ពួក​គេ​ទៅ​កាន់​សាលា​ដំបូង​ខេត្ត ចាត់​ការ​តាម​នីតិវិធី​ហើយ​ ។ លោក​បាន​បញ្ជាក់​ថា ជនសង្ស័យ​ទាំង​០២​នាក់ ត្រូវ​បាន​ឃាត់ខ្លួន ក្រោយ​ពួក​គេ ​និង​បក្ខពួក​មួយ​ចំនួន​ទៀត ដែល​កំពុង​រត់គេច​ខ្លួន រួមដៃគ្នា​គាស់​ទម្លុះទម្លាយ​លួច​«​ម៉ាស៊ីនភ្លើង​» អ្នក​ភូមិ​ ។

យោង​តាម​របាយ​ការ​ណ៍ ជនសង្ស័យ​ទាំង​០២​នាក់ ម្នាក់​ឈ្មោះ បុ​ន ភិ​រួន ហៅ​រុន ភេទ​ប្រុស​ អាយុ​៣២​ឆ្នាំ (​អតី​ត​ទណ្ឌិត ធ្លាប់​ជាប់គុក​៤​ដង​) នៅ​ភូមិ​ត្រពាំង​ព្រលិត ឃុំ​សន្តិភាព ស្រុក​សំពៅ​លូន និង​ឈ្មោះ ជិន សា​រ៉ា​ក់ ភេទ​ប្រុស​ អាយុ​៤៧​ឆ្នាំ នៅ​ភូមិ​អូរ ឃុំ​សន្តិភាព ស្រុក​សំពៅ​លូន​ ។

អធិការ​ស្រុក​សំពៅ​លូន លោក ទឹម វិ​ឆ័​យ បាន​ប្រាប់​ថា បើ​តាម​ចម្លើយ​សារភាព​របស់​ជនសង្ស័យ ក្រុម​នេះ​​ មាន​គ្នា​ច្រើន​នាក់ ក្នុង​ការ​ប្រព្រឹត្ត​បទល្មើស​ខាងលើ​ ។ ប៉ុន្តែ​ក្នុង​ចំណោម​ពួក​គេ មាន​ជន​ម្នាក់​ដែល​ចាប់ខ្លួន​បាន​ឈ្មោះ បុ​ន ភិ​រួន ហៅ រុន នេះ​ជា​មុខសញ្ញា​ «​លួច​»​យ៉ាង​សកម្ម ហើយ​ថែម​ទាំង​ធ្លាប់​ជាប់​ពន្ធនាគារ​ចំនួន​០៤​ដង​កន្លង​មក​ហើយ លុះ​ចេញពី​ពន្ធនាគារ ជននេះប​បូល​ បក្ខពួក​ប្រព្រឹត្ត​អំពើ​ចោរកម្ម​ទៀត​ ។

លោក​អធិការ​បាន​បញ្ជាក់​ថា ជនសង្ស័យ​ទាំង​០២​នាក់​ខាងលើ​នេះ ត្រូវ​កម្លាំង​របស់​លោក​ឃាត់ខ្លួន​កាលពី​ថ្ងៃ​ទី ៣០ កក្កដា ក្រោយ​ពី​ក្រុម​នេះ ​គាស់​រោង​ចាំចម្ការ​មួយ​កន្លែង​ចូល​ «​លួច​ម៉ាស៊ីនភ្លើង​មួយ​គ្រឿង​» នៅ​ចំណុច​ភូមិ​ត្រពាំង​ព្រលិត ឃុំ​សន្តិភាព ស្រុក​សំពៅ​លូន​ ។ ជាមួយនឹង​ការ​ឃាត់ខ្លួន មន្ត្រី​ជំនាញ​ដកហូត​បាន​ម៉ាស៊ីនភ្លើង ប្រគល់​ជូន​ម្ចាស់​វិញ​ ។

បើ​តាម លោក ទឹម វិ​ឆ័​យ បាន​បញ្ជាក់​ថា ក្រុម​នេះ​ មិនមែន​មាន​តែ​០២​នាក់​ទេ ដែល​ធ្វើ​សកម្មភាព​គាស់​រោង​ចម្ការ​លួច​ម៉ាស៊ីនភ្លើង តែ​បក្ខពួក​ប៉ុន្មាន​នាក់​ទៀត ដែល​ចូលរួម​សមគំនិត បាន​រត់ចោលស្រុក​អស់ហើយ ដែល​កម្លាំង​ជំនាញ​បាន​និង​កំពុង​តាម​ស្វែងរក​ ។ យ៉ាងណា ជនសង្ស័យ​ទាំង​០២​នាក់ ដែល​មាន​អតិ​ត​ទណ្ឌិត​ធ្លាប់​ជាប់គុក​០៤​ដង​ម្នាក់​ផង ត្រូវ​បាន​មន្ត្រី​ការិយាល័យ​ជំនាញ​បញ្ជូន​ទៅ​ប្រគល់​ជូន​តុលាការ​ហើយ ​៕

...

ដោយ៖ សុរិយា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print