ឧបករណ៍ល្មើសច្បាប់មួយចំនួន ត្រូវបានបំផ្លាញចោល ខណៈពេលដែល ជំនាញជលផលកំពង់ចាម បង្ក្រាបបទល្មើស ១ករណី នៅក្នុងភូមិសាស្ត្រ ស្រុកកោះសូទិន

ចែករំលែក៖

ខេត្តកំពង់ចាម÷ នាថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៦ នេះ ខណ្ឌរដ្ឋបាលជលផលកំពង់ចាម និងផ្នែករដ្ឋបាលជលផលកំពង់សៀម បានចុះប្រតិបត្តិការ ត្រួតពិនិត្យ និងបង្ក្រាបបទល្មើសជលផល ចំនួន ១ករណី នៅចំណុចតាមដងទន្លេមេគង្គក្រោមកំពង់ចម្លង មហាខ្ញូង ស្រុកកោះសូទិន ខេត្តកំពង់ចាម ។

 

បើតាមមន្ត្រីជំនាញជលផល បានបញ្ជាក់ថា ការចុះត្រួតពិនិត្យ និងបង្ក្រាបករណី ខាងលើ ដោយមានការ សម្របសម្រួលពីព្រះរាជអាជ្ញានៃអយ្យការអម សាលា ដំបូងខេត្តកំពង់ចាម ។ ក្នុងនោះដែរ មន្ត្រីជំនាញ រុះរើ និងបំផ្លាញចោលនូវឧបករណ៍ខុសច្បាប់ រួមមាន៖ ឧបករណ៍លូស្បៃមុងចំនួន ៦មាត់របាំងស្បៃមុងប្រវែង ១២០ម៉ែត្រ បង្គោលចម្រឹងចំនួន ៩០ដើម និងចាក់លែងកូនត្រីចម្រុះទម្ងន់ ៣គីឡូក្រាម ចូលក្នុងបឹងធម្មជាតិវិញ ។

 

ប្រភពខាងលើ បានអះអាងដែរថា ចំពោះមុខ ក្រុមការងារនិងបន្តត្រួតពិនិត្យ និងបង្ក្រាបបទល្មើសក្នុងភូមិសាស្ត្រទន្លេ បឹង ព្រែក តាមបណ្តាស្រុក ក្នុងខេត្តកំពង់ចាម និងផ្សព្វផ្សាយដល់ប្រជានេសាទ ឈប់នេសាទដោយប្រើប្រាស់ឧបករណ៍ល្មើសច្បាប់ ជាបន្តទៀត ៕

...

ដោយ៖ សុរិយា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print