សមត្ថកិច្ចស្រាវជ្រាវ និងបង្ក្រាបករណីហិង្សាដោយ ចេតនា(ក្មេងទំនើង) នៅស្រុកអូររាំង

ចែករំលែក៖

ខេត្តមណ្ឌលគិរី ៖ ដោយអនុវត្តតាមអនុសាសន៍ដឹកនាំដ៏របស់ នាយឧត្តមសេនីយ៍ អគ្គស្នងការនគរបាលជាតិ និងលោក គង់ គឹមនី អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តមណ្ឌលគិរី ព្រមទាំងមានការចង្អុលបង្ហាញ និងបញ្ជាផ្ទាល់ពី លោកឧត្តមសេនីយ៍ត្រី ជា ចិត្រា ស្នងការនគរបាលខេត្តមណ្ឌលគិរី និងមានការសម្របសម្រួលនីតិវិធីពី លោក ស៊ាវ ងីឈាន់ ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តមណ្ឌលគិរី។

កាលពីថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៦ វេលាម៉ោង ២២: ០០នាទីយប់ ក្រោយទទួលបានពាក្យបណ្តឹងភ្លាមៗពីជនរងគ្រោះ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល ដឹកនាំដោយ លោកវរសេនីយ៍ទោ ឡិ កុសល្យ នាយការិយាល័យ បានសហការជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងសែនមនោរម្យ និងកម្លាំងអធិការដ្ឋាននគរបាលស្រុកអូររាំង ចុះស្រាវជ្រាវ និងកំណត់មុខសញ្ញាក្រុមបក្សពួកក្មេងទំនើងដែលបានបង្កអំពើហិង្សាដោយចេតនានៅចំណុចស្ពានអូររាំង ស្ថិតក្នុងភូមិពូរាំង ឃុំសែនមនោរម្យ ស្រុកអូររាំង។

ជនរងគ្រោះឈ្មោះ ហឿន លីហួរ ភេទប្រុស អាយុ ១៦ ឆ្នាំ ជនជាតិខ្មែរ មុខរបរជាសិស្សរងរបួស និងកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តមណ្ឌលគិរី។

ជាលទ្ធផល កម្លាំងសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យបានចំនួន៤ នាក់ ឈ្មោះ បុត ថាយុ ភេទប្រុស អាយុ ១៧ឆ្នាំ (ជនដៃដល់) ។ ឈ្មោះ រ៉ាវី ឌីចូ ភេទប្រុស អាយុ ១៥ឆ្នាំ (ជនជាតិព្នង)។ឈ្មោះ លាភ ម៉េងហៀង ភេទប្រុស។ ឈ្មោះ ហន គីមស័រ ភេទប្រុស អាយុ ១៦ឆ្នាំ។

វត្ថុតាងដកហូតបានរួមមាន កាំបិតបុ័ងតោ ចំនួន០១ ដើម ទូរស័ព្ទដៃ ចំនួន០៤ គ្រឿង។ ចំពោះបក្សពួកចំនួន ០២នាក់ ទៀតដែលបានគេចខ្លួន កម្លាំងជំនាញកំពុងបន្តស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ដើម្បីតាមចាប់ខ្លួនយកមកផ្តន្ទាទោសតាមច្បាប់។

បច្ចុប្បន្ន ជនសង្ស័យទាំង ០៤នាក់ ព្រមទាំងវត្ថុតាង ត្រូវបានកម្លាំងការិយាល័យជំនាញកសាងសំណុំរឿងដើម្បីបញ្ជូនទៅសាលាដំបូងខេត្តមណ្ឌលគិរី ចាត់ការបន្តតាមនីតិវិធីច្បាប់៕

...

ដោយ៖ សុរិយា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print