ស្រ្តីទី១នៃកម្ពុជា៖ ការចុះកិច្ចសហការរវាងសមាគម អ.ម.ត និងក្រសួងអប់រំ ដើម្បីពង្រឹងការអភិវឌ្ឍមូលធនមនុស្សនៅកម្ពុជា

ចែករំលែក៖

ភ្នំពេញ៖​ លោកស្រី​បណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត នាព្រឹកថ្ងៃទី២ ខែសីហា ឆ្នាំ២០២៦​ បានអញ្ជើញចូលរួមជាអធិបតីក្នុងពិធីចុះអនុស្សរណៈនៃការយោគយល់គ្នា (MoU) រវាង សមាគមសិស្ស-និស្សិតអាហារូបករណ៍សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត (អ.ម.ត) និង ក្រសួងអប់រំ យុវជន និងកីឡា ។

ជាកិច្ចចាប់ផ្តើម លោកស្រី​បណ្ឌិត បានពាំនាំប្រសាសន៍សួរសុខទុក្ខរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជូនដល់អង្គពិធីទាំងមូល ប្រកបដោយក្តីនឹករលឹក។ លោកស្រី​បណ្ឌិត ក៏បានថ្លែងកោតសរសើរដល់ លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី និងថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និងកីឡា ដែលបានខិតខំជំរុញឱ្យមានកិច្ចសហការរវាងសមាគម និង ក្រសួង នេះឡើង សំដៅលើកកម្ពស់សមត្ថភាពដល់យុវជនជំនាន់ក្រោយ។

ទន្ទឹមនឹងនេះ លោកស្រី​បណ្ឌិត បានថ្លែងអំណរគុណដល់ក្រសួងអប់រំ យុវជន និងកីឡា ដែលចាប់តាំងពីឆ្នាំ២០០៨ មក ក្រសួងបានផ្តល់អាហារូបករណ៍ជាច្រើនដល់សិស្ស-និស្សិត សំដៅលើកកម្ពស់មូលធនមនុស្សនៅកម្ពុជា ស្របតាមអាទិភាពគន្លឹះទី១ នៃយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យវែងឆ្ងាយរបស់ សម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ។

ជាងនេះទៅទៀត ក្រសួងក៏បានជួយ និងផ្តល់អាហារូបករណ៍ដល់ សិស្ស-និស្សិត ដែលជាកូនចៅសាច់ញាតិរបស់វីរយុទ្ធជនជួរមុខឱ្យបានបន្តការសិក្សារៀនសូត្រ ព្រមទាំងបានជួយឱ្យសិស្ស-និស្សិតដែលត្រឡប់ចូលប្រទេសវិញឱ្យបានបន្តការសិក្សា ដែលនេះជាសក្ខីភាពបង្ហាញយ៉ាងច្បាស់ថា រាជរដ្ឋាភិបាលមិនទុកនរណាម្នាក់ចោលឡើយ។

...

លោកស្រី​បណ្ឌិត ក៏បានបង្ហាញនូវជំនឿចិត្តស្នូលរបស់សមាគម គឺ “ជីវភាពខ្វះខាត កង្វះខាតផ្នែកថវិកា ផលវិបាកផ្នែកហិរញ្ញវត្ថុ គឺមិនត្រូវជាកត្តាកំណត់វាសនារបស់យុវជនណាមួយឡើយ។” យុវជនមានសិទ្ធិស្មើគ្នាក្នុងការទទួលបានការអប់រំ បណ្តុះបណ្តាល ដើម្បីក្លាយជាធនធានមនុស្សដ៏ល្អនាពេលអនាគតសម្រាប់ជាតិ៕ ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print