កម្លាំងនគរបាលខេត្តសៀមរាប ស្រាវជ្រាវនិងឃាត់ខ្លួនជនសង្ស័យចំនួន ២នាក់ បន្ទាប់ពីលួចកាច់សោ ក ម៉ូតូហើយជឹះគេចខ្លួន

ចែករំលែក៖

ខេត្តសៀមរាប÷ អនុវត្តតាមបទបញ្ជាដ៏ម៉ឺងម៉ាត់របស់នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងក្រោមការយកចិត្តទុកដាក់ខ្ពស់ពីសំណាក់ លោកប្រាក់ សោភ័ណ ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តសៀមរាប ព្រមទាំងការដឹកនាំបញ្ជាផ្ទាល់របស់ លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប និងមានកិច្ចសម្រប សម្រួលនីតិវិធីពី លោក សៀង សុខ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តសៀមរាប។

នៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៦ កន្លងទៅ បន្ទាប់ពីទទួលបានពាក្យបណ្ដឹងពីជនរងគ្រោះ ភេទប្រុស អាយុ ៣៦ឆ្នាំ អំពីករណីកាច់សោកម៉ូតូ ដែលប្រព្រឹត្តដោយជនសង្ស័យ ២នាក់ នៅចំណុចភូមិខាន់ស ឃុំគោល ស្រុកអង្គរជុំ ខេត្តសៀមរាប ភ្លាមៗនោះ កម្លាំងផែនការងារនគរបាលព្រហ្មទណ្ឌ សហការជាមួយកម្លាំងអធិការ ដ្ឋាននគរបាលស្រុកអង្គរជុំ បានចុះពិនិត្យកន្លែងកើត ហេតុ បើកការស្រាវជ្រាវ និងតាមឃាត់ខ្លួនជនសង្ស័យបានចំនួន ២នាក់ យកមកសាកសួរតាមនីតិវិធី។

ជនសង្ស័យទាំង ២នាក់ រួមមាន៖ ១. ឈ្មោះ លាន ធី ភេទប្រុស អាយុ ៤១ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីកន្លែងកំណើត និងបច្ចុប្បន្ននៅភូមិជ្រោយនាងងួន ឃុំជ្រោយនាងងួន ស្រុកស្រីស្នំ ខេត្តសៀមរាប (ធ្លាប់ជាប់ ពន្ធនាគាររយៈពេល ២ឆ្នាំ ពីបទហិង្សា)និង ២. ឈ្មោះ យូ សៀវភិញ ភេទប្រុស អាយុ ៣០ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីកន្លែងកំណើត និងបច្ចុប្បន្ននៅភូមិជ្រោយនាងងួន ឃុំជ្រោយនាងងួន ស្រុកស្រីស្នំ ខេត្ត សៀមរាប (ធ្លាប់ជាប់មណ្ឌលកែប្រែរយៈពេល ២ខែ ពាក់ព័ន្ធនឹងករណីគ្រឿងញៀន)។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យទាំង ២នាក់ បានឆ្លើយសារភាពថា ពិតជាបានធ្វើសកម្មភាពកាច់សោកម៉ូតូខាងលើពិតប្រាកដមែន។ ជាមួយគ្នានេះ កម្លាំងជំនាញបានធ្វើតេស្តស្វែងរកសារធាតុញៀនលើជនសង្ស័យទាំង ២នាក់ ដោយលទ្ធផលបង្ហាញថា មានវិជ្ជមានចំនួន ១នាក់ គឺឈ្មោះ យូ សៀវភិញ។

វត្ថុតាងដកហូតបាន រួមមាន៖ ម៉ូតូម៉ាក Wave i ពណ៌ស ស៊េរីឆ្នាំ២០១៣ ចំនួន ១គ្រឿង (គ្មានពន្ធ និងគ្មានផ្លាកលេខ)។ ទូរស័ព្ទម៉ាក VIVO ចំនួន ១គ្រឿង ជារបស់ជនសង្ស័យឈ្មោះ យូ សៀវភិញ ប្រើប្រាស់ក្នុងការធ្វើសកម្មភាព។ទូរស័ព្ទដៃ iPhone XS Max ពណ៌ខ្មៅ ចំនួន ១គ្រឿង ជារបស់ជនសង្ស័យឈ្មោះ លាន ធី និងដែករាងអក្សរ T (សម្រាប់កាច់សោម៉ូតូ) ចំនួន១ ដើម។
-ម៉ូតូម៉ាក Honda Dream ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៧ ចំនួន ១គ្រឿង លេខតួ/លេខម៉ាស៊ីន 9787932 ពាក់ផ្លាកលេខ សៀមរាប 1Y-0894 ជារបស់ជនរងគ្រោះ ត្រូវបានប្រគល់ជូនជនរងគ្រោះវិញហើត ។

បច្ចុប្បន្ន ជនសង្ស័យទាំង ២នាក់ និងវត្ថុតាង ត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌខេត្តសៀមរាប កសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្តសៀមរាប ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕

...

ដោយ៖ សុរិយា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print