ភ្នំពេញ÷ ប៉ុស្តិ៍នគរបាលរដ្ឋបាលទឹកល្អក់ទី១ នៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក បានឃាត់ខ្លួនជនសង្ស័យ០១នាក់ ពីករណីលួច (លួចទូរស័ព្ទដៃចំនួន០២គ្រឿង) និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀននៅ។
ប្រភពបានឲ្យដឹងថា ថ្ងៃទី០២ ខែសីហា ឆ្នាំ២០២៦ វេលាម៉ោងប្រហែល១៥:០០នាទី កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលទឹកល្អក់ទី១ នៃអធិការដ្ឋាននគរបាលខណ្ឌ ទួលគោក បានធ្វើការឃាត់ខ្លួនជនសង្ស័យ០១នាក់ ពីករណីលួច (លួចទូរស័ព្ទដៃចំនួន០២គ្រឿង) និងប្រើ ប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ដោយស្រាវ ជ្រាវឃាត់ខ្លួននៅចំណុចបណ្តោយផ្លូវលេខ៣១ សង្កាត់ផ្សារថ្មីទី២ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ដែលបានប្រព្រឹត្តបទល្មើសនៅចំណុចបន្ទប់ព្យាបាលជំងឺ (អគារ A) ជាន់ទី២ ក្នុងមន្ទីរពេទ្យកុមារជាតិ ផ្លូវលេខ១១០ ក្រុមទី៥៥ ភូមិ១៤ សង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ កាលពីថ្ងៃទី០២ ខែសីហា ឆ្នាំ២០២៦ វេលាម៉ោងប្រហែល០៣:៣០នាទីទៀបភ្លឺ ។
ជនសង្ស័យឈ្មោះ ប៉ែន ពុធ ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅ មិនពិតប្រាកដ ។ (មានសារធាតុញៀនក្នុងទឹកនោម)
វត្ថុតាងចាប់យកមាន :
– ទូរស័ព្ទដៃចំនួន០១គ្រឿងម៉ាក IPhone 16 Plus ពណ៌ទឹកសមុទ្រ ប្រើប្រាស់ស៊ីមលេខ : ០៩៣ ៩៥៧ ៣២០ (ជារបស់ជនរងគ្រោះឈ្មោះ ដាំ រ៉ាដែត ដែលជនសង្ស័យនិងបក្ខពួកបានធ្វើសកម្មភាពលួចយកនៅពេលកើតហេតុ) ។
ជនរងគ្រោះ ឈ្មោះ ដាំ រ៉ាដែត ភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ ជាងជួសជុលម៉ូតូ ស្នាក់នៅផ្ទះលេខ៤៦៥ ផ្លូវលំ សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល និងឈ្មោះ នី ស្រីនិច ភេទស្រី អាយុ២៨ ឆ្នាំ ជនជាតិខ្មែរ មុខរបរ មេផ្ទះ ស្នាក់នៅផ្ទះជួល ផ្លូវលំ សង្កាត់គោកឃ្លៀង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
សម្ភារៈបាត់បង់ :
-ទូរស័ព្ទដៃចំនួន០១គ្រឿងម៉ាក IPhone 13 ពណ៌បៃតង ប្រើប្រាស់ស៊ីមលេខ : (ជារបស់ជនរងគ្រោះឈ្មោះ នី ស្រីនិច)
បច្ចុប្បន្នជនសង្ស័យខាងលើ កំពុងឃាត់ខ្លួនជាបណ្ដោះ អាសន្ននៅ អធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីសាកសួរនិងចាត់ការតាមនីតិវិធី៕
ដោយ៖ សុរិយា










