ឃាត់ខ្លួនជនសង្ស័យ៣នាក់ករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន និងអនុវត្តដីកាបង្កាប់ឱ្យចូលខ្លួន

ចែករំលែក៖

ខេត្តកណ្តាល÷ មន្ត្រីនគរបាលស្រុកកណ្ដាលស្ទឹងបានឱ្យដឹងនៅថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២៦នេះថា កម្លាំងសមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យបីនាក់នៅចំណុចភូមិសៀមរាប ឃុំសៀមរាប ស្រុកកណ្តាលស្ទឹង ខេត្ត កណ្តាលករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន និងអនុវត្តដីកាបង្គាប់ឱ្យចូលខ្លួន ។

ប្រភពពីសមត្ថកិច្ចបានឱ្យដឹងថា ជនសង្ស័យចំនួន០៣នាក់ ១-ឈ្មោះ សុខ ស្រីពេជ្រ ភេទស្រី អាយុ២៣ឆ្នាំ ទីលំនៅបច្ចុប្បន្ននៅភូមិកំពង់សំណាញ់ សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរមិនពិតប្រាកដ  (ឃាត់ខ្លួន) មានសារធាតុញៀនក្នុងទឹកនោម(+), ២-ឈ្មោះ សុត ភារម្យ ភេទប្រុស អាយុ២៦ឆ្នាំ ទីលំនៅភូមិត្រពាំងស្វា ឃុំទ្រា ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ធ្លាប់ជាប់ពន្ធនាគារព្រៃសរយៈពេល០១ឆ្នាំ ពីបទរក្សាទុកនិងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន មានសារធាតុញៀនក្នុងទឹកនោម(+) និង៣-ឈ្មោះ ខុម លីមហុង ភេទប្រុស អាយុ២៨ឆ្នាំ សញ្ជាតិខ្មែរទីលំនៅបច្ចុប្បន្ន ភូមិសៀមរាប ឃុំសៀមរាប ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាលនិងមានដីកាបង្កាប់ឱ្យនាំខ្លួនរបស់សាលាដំបូងខេត្តកណ្ដាលចេញដោយលោក ជូន វណ្ណៈ ចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តកណ្ដាល លេខ ៣០២/២៣ ចុះថ្ងៃទី ២៤ ខែមេសា ឆ្នាំ២០២៣ ពីបទជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ប្រព្រឹត្តនៅភូមិក្បាលសេះ ឃុំគោកត្រប់ ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល កាលពីថ្ងៃទី ២២ ខែមីនា ឆ្នាំ ២០២៣ មានសារធាតុញៀនក្នុងទឹកនោម(+)។

វត្ថុតាងចាប់យករួមមាន÷
១-ទូស័ព្ទដៃ០១គ្រឿង ម៉ាកpower
ពណ៌ខ្មៅ។
២-ថ្នាំញៀនប្រភេទមេតំហ្វេតាមីន ម៉ាទឹកកក(ice)ចំនួន០៦កញ្ចប់ ទម្ងន់១,៦២ ក្រាម។
៣-ជញ្ជីងថ្លឹងថ្នាំញៀនចំនួន០១ ។
៤-ថង់វេចខ្ចប់ថ្នាំញៀនមួយចំនួន។
៥-អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែររបស់ឈ្មោះ សុខ ស្រីពេជ្រ ចំនួន០១សន្លឹក។
៦-ឩបករណ៍ប្រើប្រាស់មួយចំនួន។

ប្រភពបានបន្តទៀតថា នៅថ្ងៃ ខែ ឆ្នាំ  កើតហេតុមានប្រជាពលរដ្ឋល្អបានរាយការណ៍មកកម្លាំងសមត្ថកិច្ចថាមានមនុស្សមួយក្រុមកំពុងធ្វើសកម្មភាពចែកចាយថ្នាំញៀននឹងប្រើប្រាស់ថ្នាំញៀននៅផ្ទះរបស់ឈ្មោះ ភូ ដែលទុកចោល។ ពេលដែលទទួលបានព័ត៌មានភ្លាមកម្លាំងផ្នែកជំនាញបានសហការជាមួយកម្លាំងអាវុធហត្ថកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសៀមរាបនិងកម្លាំងប្រជាការពារ ចុះទៅដល់ទីតាំងកើតហេតុក៏បានឃើញជនសង្ស័យចំនួន ០៣នាក់ខាងលើកំពុងធ្វើសកម្មភាពចែកចាយថ្នាំញៀនប្រាកដមែន។ បន្ទាប់មកកម្លាំងសមត្ថកិច្ចក៏បានដកហូតថ្នាំញៀនបានចំនួន០៦កញ្ចប់ ជញ្ជីងថ្លឹងថ្នាំញៀនចំនួន០១ រួមទាំងថង់វេចខ្ចប់ និងសម្ភារៈប្រើប្រាស់ថ្នាំញៀនមួយចំនួន។

ឈ្មោះ ខុម លីមហុង បានលាក់ទុកក្នុងហោប៉ៅខោខាងឆ្វេងចំនួន ០៥ កញ្ចប់តូច ចំណែកថ្នាំញៀនចំនួន០១កញ្ចប់មធ្យម និងជញ្ជីងថ្លឹងថ្នាំ ថង់វេចខ្ចប់ថ្នាំញៀន ជនសង្ស័យឈ្មោះសុត ភារម្យ និងជនសង្ស័យឈ្មោះសុខ ស្រីពេជ្រ បានយកទៅលាក់ទុកក្នុងស្មៅកៀនរបងខាងក្រោយផ្ទះ។ ភ្លាមៗនោះកម្លាំងសមត្ថកិច្ចក៏បានឃាត់ខ្លួនជនសង្ស័យរួមនឹងវត្ថុតាងមកកាន់ផ្នែកជំនាញដើម្បីសួរនាំបន្តតែម្ដង។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យទាំង៣ នាក់បានឆ្លើយសារភាពថាថ្នាំញៀនចំនួន០៦កញ្ចប់ខាងលើនេះពិតជារបស់ពួកខ្លួនប្រាកដមែន ដោយជនសង្ស័យឈ្មោះ សុត ភារម្យ និង ឈ្មោះ សុខ ស្រីពេជ្រ បានទៅទិញពីមនុស្សប្រុសម្នាក់ឈ្មោះ ទួន នៅចំពុះក្អែក ខណ្ឌច្បារអំពៅ រាជធានី ភ្នំពេញ ហើយខ្លួនធ្លាប់យកពីឈ្មោះ ទួន បានចំនួន ០៣ លើកមកហើយ ដោយមួយលើកៗ ក្នុងតម្លៃ ចាប់ពី ២៥០,០០០ រៀល(ម្ភៃប្រាំម៉ឺនរៀល) ទៅ ៣៥០,០០០ រៀល(សាមសិបប្រាំម៉ឺនរៀល) ដើម្បីយកមកលក់បន្ត ហើយពួកខ្លួនចេះលក់ថ្នាំញៀនបានរយៈពេល ៦ ខែមកហើយ។

ក្រៅពីលក់ថ្នាំ និងប្រេីប្រាស់ថ្នាំញៀនខ្លួនមិនដែលបានប្រព្រឹត្តបទល្មើសលួច ឆក់ ប្លន់អ្វីឡើយ។ បច្ចុប្បន្នជនសង្ស័យ រួមនឹងវត្ថុតាងត្រូវបានបញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុកកណ្ដាលស្ទឹងដើម្បីសាកសួរបន្ត និងកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់៕

...

ដោយ៖ សុរិយា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print