ខ្សែប្រយុទ្ធបារាំង Randal Kolo Muani ចាកចេញពី PSG ទៅលេងឲ្យJuventusជាលើកទីពីរក្នុងកិច្ចសន្យា ៥ ឆ្នាំ

ចែករំលែក៖

ក្លិប Juventus បានប្រកាសជាផ្លូវការចុះហត្ថលេខានាំយកខ្សែប្រយុទ្ធ Randal Kolo Muani ពី Paris Saint-Germain (PSG) នៅថ្ងៃអាទិត្យ ដោយកីឡាករជម្រើសជាតិបារាំងរូបនេះ បានវិលត្រឡប់មកកាន់ក្របខណ្ឌ Serie A វិញ បន្ទាប់ពីធ្លាប់លេងឱ្យ Juventus ក្នុងលក្ខខណ្ឌខ្ចីជើងកាលពីឆ្នាំមុន។

 

Juventus បានឱ្យដឹងថា ក្លិបបានចំណាយប្រាក់ 38 លានអឺរ៉ូ (ប្រហែល 43.8 លានដុល្លារអាមេរិក) សម្រាប់ការផ្ទេរនេះ បូករួមនឹងប្រាក់លើកទឹកចិត្តតាមលទ្ធផលការប្រកួត អាចមានតម្លៃរហូតដល់ 12 លានអឺរ៉ូ បន្ថែមទៀត។

 

ខ្សែប្រយុទ្ធវ័យ 27 ឆ្នាំ បានចុះកិច្ចសន្យាជាមួយ Juventus រហូតដល់ឆ្នាំ 2031។

 

ក្នុងការលេងឱ្យ Juventus ជាលើកដំបូង ក្រោយផ្ទេរមកក្នុងខែមករា ឆ្នាំ 2025 ខ្សែប្រយុទ្ធ Kolo Muani រកបាន 10 គ្រាប់ ក្នុងការបង្ហាញខ្លួន 22 ប្រកួត មុនពេលត្រូវបានដាក់ឱ្យ Tottenham Hotspur ខ្ចីជើងសម្រាប់រដូវកាល 2025-26។

 

សម្រាប់ក្រុមជម្រើសជាតិបារាំង Kolo Muani បង្ហាញខ្លួនបាន 32 ប្រកួត និងស៊ុតបញ្ចូលទីបាន 9 គ្រាប់។ ទោះជាយ៉ាងណា គាត់មិនត្រូវបានកោះហៅចូលក្រុមសម្រាប់ការប្រកួត World Cup 2026 ដែលបារាំងអាចឈានដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។

...

 

មុននេះនៅថ្ងៃអាទិត្យដដែល Juventus ក៏បានប្រកាសចុះហត្ថលេខានាំយកខ្សែបម្រើស្លាបជម្រើសជាតិ បូស្ន៊ី និងហឺហ្សេហ្គោវីណា Kerim Alajbegovic ពីក្លិប Bayer Leverkusen ក្នុងតម្លៃ 30 លានអឺរ៉ូ ផងដែរ៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print