ជនដែលត្រូវចោទ៣នាក់ ត្រូវបានតុលាការខេត្តស្វាយរៀង ឃុំខ្លួនដាក់ពន្ធនាគារបណ្ដោះអាសន្ន ពាក់ព័ន្ធករណីលួចម៉ូតូនិងទទួលផលចោរកម្មនៅក្រុងបាវិត

ចែករំលែក៖

ខេត្តស្វាយរៀង៖ ជនដែលត្រូវចោទ៣នាក់ ត្រូវបានតុលាការខេត្តស្វាយរៀង ឃុំខ្លួនដាក់ពន្ធនាគារបណ្ដោះអាសន្ន ពាក់ព័ន្ធករណីលួចម៉ូតូនិងទទួលផលចោរកម្មនៅក្រុងបាវិត។

សមត្ថកិច្ចនគរបាលខេត្តបានអោយដឹងថាជនខាងលើមានឈ្មោះដូចខាងក្រោម :
១ ឈ្មោះ អូន គ្រី ភេទប្រុស អាយុ៣៤ឆ្នាំជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិ ក្រវ៉ាញ ឃុំដូនអី  ស្រុកក្រវ៉ាញ ខេត្តពោធិ៍សាត់ ។

២/ ឈ្មោះ ជាតិ ចិត្រា ភេទប្រុស អាយុ១៦ឆ្នាំជនជាតិខ្មែរ មុខរបរមិនពិតប្រាកដមានទីលំនៅភូមិឈើបាក់ ឃុំបឹងណាយ ស្រុកព្រៃឈរ ខេត្តកំពង់ចាម។

និងទី៣ឈ្មោះហេងតែមភេទប្រុសអាយុ២៤ឆ្នាំមុខរបមិនប្រាកដ  មានទីលំនៅភូមិអង្គសាលាសង្កាត់ព្រៃអង្គុយ  ក្រុង បាវិតខេត្តស្វាយរៀង។

ប្រភពបន្តថា ក្រោមការដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ ពេជ្រ វីរៈ ស្នងការនគរបាលខេត្ត
ក្រោមការចង្អុលបង្ហាញ ពីជំនាញផ្ទាល់ ពីលោក វរសេនីយ៍ឯក គឹម ឡៃ ស្នងការរងទទួលផែនព្រហ្មទណ្ឌ លោកវរសេនីយ៍ សំ សំអុល អធិការនគរបាលក្រុងបាវិត បានបញ្ជាកម្លាំងជំនាញព្រហ្មទណ្ឌក្រុង សហការជាមួយកម្លាំងប៉ុស្តិ៍បាវិតបង្ក្រាបករណីលួចម៉ូតូ។

យោងតាមបណ្ដឹងកាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៦ ពីជនរងគ្រោះឈ្មោះ យ៉េន ធី ភេទប្រុស អាយុ៤៣ឆ្នាំជនជាតិខ្មែរ មុខរបរជាងភ្លើង មានទីលំនៅភូមិទួលក្រសាំង ឃុំរកាខ្ពស់ ស្រុកស្អាង ខេត្ត​កណ្តាល បច្ចុប្បន្នស្នាក់នៅផ្ទះល្វែង (បេតុងខាងក្រោយស្ថាននីយ៍ប្រេងឥន្ធន:កាល់តិច) ស្ថិតក្នុងភូមិបាវិតលើ សង្កាត់បាវិត ក្រុងបាវិត ដែលបានប្តឹងចោទប្រកាន់ទៅលើជនសង្ស័យចំនួន០២នាក់ មិនស្គាល់អត្តសញ្ញាណ ភេទប្រុស សម្បុរខ្មៅស្រអែម ពាក់អាវសាច់ក្រណាត់ពណ៍ពងមាន់ដៃខ្លី ខោខូវប៊ូយជើងវែង ជិះម៉ូតូ Honda vison ពណ៍ផ្ទៃមេឃ គ្មានផ្លាកលេខ ដែលបាននាំគ្នាធ្វើសកម្មភាពលួចយកម៉ូតូមួយគ្រឿងម៉ាក Honda vison ពណ៍ស ពាក់ផ្លាកលេខ70.E1 294.20 ដែលបញ្ឈរទុកក្នុងបរិវេណខាងមុខផ្ទះល្វែងYM01 ស្ថិតក្នុងភូមិបាវិតលើ សង្កាត់បាវិត ក្រុងបាវិត រួចជិះយកទៅបាត់ ។

ក្រោយពីទទួលបណ្តឹងរួច សមត្ថកិច្ចយើងបានចុះទៅដល់កន្លែងកើតហេតុធ្វើការស្រាវជ្រាវ និងពិនិត្យតាមប្រព័ន្ធកាម៉ារ៉ាសុវត្ថិភាព ក៍កំណត់បានភិនភាគរបស់ជនសង្ស័យ រួមនិងមធ្យោបាយធ្វើសកម្មភាព (ម៉ូតូ) ជិះមកធ្វើសកម្មភាពលួចម៉ូតូ នៅវេលាម៉ោង២២:០៨នាទីនាថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៦ ។

លុះរហូតដល់ថ្ងៃទី៣០ ខែកក្តដា ឆ្នាំ២០២៦ វេលាម៉ោង ១០:៤០នាទី កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលបាវិតធ្វើការល្បាតក្នុងមូលដ្ឋាន រហូតដល់ចំណុចលើផ្លូវជាតិលេខ១ ខាងមុខក្រុមហ៊ុនអ៊ីស៊ីខម ស្ថិតក្នុងភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ក៏ប្រទះឃើញជនសង្ស័យចំនួន០២នាក់មានភិនភាគដូចក្នុងកាមារ៉ា សុវត្ថិភាព និងមធ្យោបាយធ្វើសកម្មភាព ភ្លាមនោះសម្ថកិច្ចយើង បានឃាត់នាំយកមកប៉ុស្តិ៍នគរបាលរដ្ឋបាលបាវិត ដើម្បីធ្វើការសាកសួរ។

នៅចំពោះមុខសម្ថតកិច្ច ឈ្មោះ អូន គ្រី បានឆ្លើយសារភាពថា ខ្លួន និងបក្ខពួក ម្នាក់ទៀតពិតជាធ្វើសកម្មភាពចូលលួចម៉ូតូ០១គ្រឿងម៉ាក VISION ពិតប្រាកដមែន ក្រោយធ្វើសកម្មភាពលួចបាន ហើយ ខ្លួនទាំងពីនាក់ បានជិះ ចេញទៅតាមបណ្ដោយផ្លូវជាតិ លុះដល់ម្ដុំខារ៉ាអូខេរហាត់លាបឈ្មោះ ជាតិ ចិត្រ្តា ក៍បានឈប់ហើយកាច់ស្លាកលេដាក់ទៅក្នុងថង់សំរាម រួក៍បន្តដំណើរយកទៅលាក់ទុកនៅផ្ទះ ឈ្មោះហេង តែម ភេទប្រុសអាយុ២៤ឆ្នាំនៅភូមិអង្គសាលា សង្កាត់ព្រៃអង្គុញ ក្រុងបាវិត ខេត្តស្វាយរៀង ។

ក្រោយមក កម្លាំងជំនាញនៃអធិការដ្ឋាន នគបាលក្រុងបាវិត សហការជាមួយកម្លាំងប៉ុស្តិ៍បាវិត និងប៉ុស្តិ៍សង្កាត់ព្រៃអង្គុញ បានចុះទៅដល់ផ្ទះហេង តែម ក៏ឃើញវត្ថុតាងម៉ូតូ ដែលឈ្មោះហេង តែម បានដោះប្ដូរកាបាំងនិងអ៊ុតស្គុតថ្មី (ទទួលផលចោរកម្ម) ។

សម្ភារ:សមត្ថកិច្ចក៏បានដកហូតរួមមាន : ម៉ូត០២គ្រឿងទូរស័ព្ទដៃ០៣គ្រឿងផងដែរ៕

...

ដោយ៖ សុរិយា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print