ខេត្តស្វាយរៀង៖ សមត្ថកិច្ចនគរបាលក្រុងបាវិត ឃាត់ជនសង្ស័យទាំងបីនាក់ ពាក់ព័ន្ធ ករណីលួចម៉ូតូ ខណៈតុលាការខេត្តស្វាយរៀង សម្រេចឃុំខ្លួន ដាក់ពន្ធនាគាររួចហើយ ។
សមត្ថកិច្ចនគរបាលបានអោយដឹងថា ជនទាំង៣នាក់មានឈ្មោះ:១ គា ឆៃណា ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិចំបក់ សង្កាត់ចេក ក្រុងស្វាយរៀង និង ២-ឈ្មោះអន សំណាង ភេទប្រុស អាយុ២ឫ៣ឆ្នាំ មុខរបរ មិនពិតប្រាកដ មានទីលំនៅភូមិចារថ្នោ ឃុំសំបូរ ស្រុកសំបូរ ខេត្តក្រចេះ និងទី៣ ឈ្មោះជា សុវណ្ណារ័ត្ន ហៅវិត ភេទប្រុស អាយុ៣៤ឆ្នាំ។
ប្រភពដដែលបន្តថា ក្រោមការដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ ពេជ្រ វីរៈ ស្នងការនគរបាលខេត្ត និងក្រោមការចង្អុលបង្ហាញ ពីជំនាញផ្ទាល់ របស់លោក វរសេនីយ៍ឯក គឹម ឡៃ ស្នងការរងទទួលផែនព្រហ្មទណ្ឌ លោកវរសេនីយ៍ឯក សំ សំអុល អធិការនគរបាលក្រុងបាវិតបានដឹកនាំកម្លាំងជំនាញ ចុះសហការជាមួយសមត្ថកិច្ចនគរបាលស្រុកចន្រ្ទា ស្រាវជ្រាវនិងឃាត់ខ្លួនបានជនសង្ស័យចំនួន០២នាក់ រួមទាំងវត្ថុម៉ូតូ០១គ្រឿង ម៉ាកHONDA WINNER ពណ៌ខ្មៅ គ្មាន ផ្លាកលេខ ជាម៉ូតូរបស់ជនរងគ្រោះឈ្មោះ រុន ចាន់រតនា ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរជាងជួសជុលម៉ូតូ មានទីលំនៅភូមិដំណាក់ សង្កាត់គោកឃ្លាំង ខណ្ឌសែនសុខ រាជធានីភ្នំពេញ បច្ចុប្បន្នស្នាក់នៅភូមិតាពៅ សង្កាត់បាវិត និងជនរងគ្រោះម្នាក់ទៀត ជា
ម្ចាស់ម៉ូតូ០១គ្រឿង ម៉ាកYAMAHA EXCITER ពណ៌ ប្រផេះ គ្មានផ្លាកលេខ ដែលក្រុមជនសង្ស័យមានគ្នាចំនួន៣នាក់ បានលួចម៉ូតូរបស់ខ្លួននៅម៉ោង២និង៣៥នាទី ទៀបភ្លឺ ឈានចូលថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៦ នៅចំនុចភូមិតាពៅ សង្កាត់បាវិត ក្រុងបាវិត ។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យទាំង០២នាក់បានឆ្លើយសារភាពថា : ពួកខ្លួន ពិតជាបាន លួចម៉ូតូចំនួន០២គ្រឿងខាងលេីប្រាកដមែន ហេីយឈ្មោះវិត បានយកម៉ូតូម៉ាកYAMAHA Exciter ទៅទុកនៅផ្ទះខ្លួន នៅឯក្រុងស្វាយរៀង ។
ក្រោយមកសមត្ថកិច្ច បានសហការជាមួយ កម្លាំងនៃអធិការនគរបាលក្រុងស្វាយរៀង ចុះស្រាវជ្រាវ និងបានឃាត់បានជនសង្ស័យម្នាក់ទៀត នៅចំនុចភូមិពោធិហោ សង្កាត់ពោធិហោ ក្រុងស្វាយរៀង និងដកហូត ត្ថុតាងម៉ូតូ០១គ្រឿង ម៉ាកHONDA WINNER ពណ៍ខ្មៅ គ្មានស្លាកលេខ មួក១ ពណ៌ក្រហម(ជនសង្ស័យពាក់ពេលធ្វើសកម្មភាព)
ម៉ូតូម៉ាកYAMAHA Exciter គ្រោងឆ្អឹង កាបាំងម៉ូតូមួយចំនួន៕
ដោយ៖ សុថាន










