ខ្សែប្រយុទ្ធ Garcia យល់ព្រមចេញពី Real Madridនឹងបានជួបជុំជាថ្មីជាមួយអតីតគ្រូបង្វឹករបស់ខ្លួន Arbeloaនៅអង់គ្លេស

ចែករំលែក៖

ក្លិប Fulham បានប្រកាសជាផ្លូវការនៅថ្ងៃចន្ទថា បានចុះហត្ថលេខានាំយកខ្សែប្រយុទ្ធជនជាតិអេស្ប៉ាញ Gonzalo Garcia ពីក្លិប Real Madrid ដោយរូបគេនឹងបានជួបជុំជាថ្មីជាមួយអតីតគ្រូបង្វឹករបស់ខ្លួន Alvaro Arbeloa។

 

ខ្សែប្រយុទ្ធវ័យ 22 ឆ្នាំ រូបនេះ បានបង្ហាញទម្រង់លេងល្អបំផុតកាលពីរដូវកាលមុន ដោយស៊ុតបញ្ចូលទីបាន 8 គ្រាប់ ឱ្យ Real Madrid ក្នុងនោះមាន 6 គ្រាប់នៅ La Liga។ គាត់ក៏បានស៊ុត Hat-trick ទល់នឹង Real Betis កាលពីខែមករាផងដែរ។

 

Garcia បានចុះកិច្ចសន្យាជាមួយ Fulham រហូតដល់ឆ្នាំ 2031 ហើយក្លិបមានជម្រើសបន្តកិច្ចសន្យាបន្ថែម 1 ឆ្នាំ ទៀត។

 

សារព័ត៌មានអេស្ប៉ាញបានរាយការណ៍ថា តម្លៃផ្ទេរមានប្រហែល 40 លានអឺរ៉ូ (ប្រហែល 34 លានផោន) ខណៈ Real Madrid បានរក្សាសិទ្ធិទទួល 30% ពីតម្លៃលក់បន្តនាពេលអនាគត។

 

លោក Alvaro Arbeloa ត្រូវបានតែងតាំងជាគ្រូបង្វឹក Fulham កាលពីដើមរដូវក្តៅនេះ។ លោកធ្លាប់ធ្វើការនៅថ្នាលយុវជនរបស់ Real Madrid មុននឹងឡើងកាន់តំណែងជាគ្រូបង្វឹកក្រុមធំ បន្ទាប់ពី Xabi Alonso ត្រូវបានបណ្តេញចេញកាលពីខែមករា។

 

Garcia មិនមែនជាកីឡាករវ័យក្មេងអេស្ប៉ាញតែម្នាក់ដែលផ្ទេរពី Real Madrid មក Fulham នោះទេ។ ខ្សែបម្រើប្រយុទ្ធវ័យ 21 ឆ្នាំ Cesar Palacios ក៏បានផ្ទេរមក Fulham ផងដែរ បន្ទាប់ពីបានឡើងលេងឱ្យក្រុមធំរបស់ Real Madrid ក្រោមការដឹកនាំរបស់ Arbeloa ក្នុងប៉ុន្មានខែចុងក្រោយនេះ។

...

 

ចំណែកឯ Real Madrid ដែលបានតែងតាំងគ្រូបង្វឹកជនជាតិព័រទុយហ្គាល់ Jose Mourinho មកជំនួស Arbeloa កំពុងធ្វើការកែប្រែក្រុមឡើងវិញ បន្ទាប់ពីមិនអាចឈ្នះពានរង្វាន់ធំណាមួយបានអស់រយៈពេល 2 រដូវកាលជាប់គ្នា៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print