ខេត្តសៀមរាប៖ លោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមុខងសាធារណៈ នាព្រឹកថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២៦ បានអញ្ជើញជាអធិបតីក្នុងពិធីបើកវេទិកាស្តីពីអភិបាលកិច្ចល្អ ក្នុងក្របខ័ណ្ឌនៃកិច្ចប្រជុំកិច្ចសហប្រតិបត្តិការអាស៊ានលើកទី២៣ (23rd ACCSM) និងអាស៊ានបូកបីលើកទី៨ (8th ACCSM+3) ស្តីពីកិច្ចការមុខងារសាធារណៈ។
វេទិកានេះ ធ្វើឡើងក្រោមប្រធានបទ៖ «នវានុវត្តន៍សម្រាប់ការផ្តល់សេវាសាធារណៈឱ្យកាន់តែប្រសើរឡើង» (Innovation for Better Public Service Delivery)។ វេទិកានានេះ មានការអញ្ជើញចូលរួមពីប្រធានប្រតិភូ ACCSM និង ACCSM+3 លេខាធិការដ្ឋានអាស៊ាន មន្ត្រីជាន់ខ្ពស់ ACCSM និង ACCSM+3 មន្ត្រីបង្គោល ACCSM និង ACCSM+3 ថ្នាក់ដឹកនាំក្រសួង-ស្ថាប័នថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ព្រមទាំងអ្នកសារព័ត៌មានជាច្រើនរូប។
វេទិកានេះ រៀបចំឡើងក្នុងគោលបំណង ដើម្បីលើកកម្ពស់ប្រសិទ្ធភាព តម្លាភាព និងនវានុវត្តន៍ក្នុងវិស័យមុខងារសាធារណៈ ក្នុងចំណោមប្រទេសជាសមាជិកអាស៊ាន និងប្រទេសដៃគូ (អាស៊ានបូកបី)។ វេទិកានេះដើរតួជាយន្តការយុទ្ធសាស្ត្រ ក្នុងការបម្រើសេវាសាធារណៈឱ្យកាន់តែខិតជិត និងឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋជាស្នូល។
ក្រោយពិធីបើក វេទិកានឹងមានបទបង្ហាញចំនួន៣ ដែលមានការអញ្ជើញចូលរួមធ្វើបទបង្ហាញ ពីតំណាងមន្ត្រីជាន់ខ្ពស់ និងអ្នកជំនាញមកពីប្រទេសចំនួន ១៣ ដែលជាសមាជិកអាស៊ាន និងអាស៊ានបូកបី៕
ប្រភព ៖ ក្រសួងមុខងារសាធារណៈ




















