ភ្នំពេញ ៖ លោក កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ទីស្តីការក្រសួងយុត្តិធម៌ អញ្ជើញដឹកនាំកិច្ចប្រជុំដើម្បីពិគ្រោះយោបល់លើសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីលក្ខន្តិកៈមេធាវី ជាមួយអតីតប្រធានគណៈមេធាវីទាំង ៧ រូប តំណាងឱ្យអាណត្តិទាំង ១៤ របស់គណៈមេធាវី នៃព្រះរាជាណាចក្រកម្ពុជា នៅរសៀលថ្ងៃអង្គារ ៦រោច ខែទុតិយសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៦ នេះ បានដែលរួមមាន លោកទេសរដ្ឋមន្ត្រី គី តិច, លោកបណ្ឌិត សាយ បូរី, លោក អាំង អេងថុង, លោក ជីវ សុងហាក់, លោក ប៊ុន ហុន, លោក សួន វិសាល និងលោក លី ច័ន្ទតុលា។
កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីតំណាងក្រសួង ស្ថាប័នពាក់ព័ន្ធមួយចំនួនរួមមាន ទីស្ដីការគណ:រដ្ឋមន្រ្តី , ក្រុមប្រឹក្សាអ្នកច្បាប់នៃទីស្តីការគណៈរដ្ឋមន្រ្តី, ក្រសួងពាណិជ្ជកម្ម និងគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីជំនាញនៃក្រសួងយុត្តិធម៌។
ជាលទ្ធផល, អតីតប្រធានគណៈមេធាវីទាំង ៧ រូប បានឯកភាពគាំទ្រលើការធ្វើវិសោធនកម្មនេះ និងបានផ្ដល់យោបល់ និងធាតុចូលបន្ថែម ដើម្បីឱ្យសេចក្ដីព្រាងច្បាប់វិសោធនកម្មនេះកាន់តែមានលក្ខណៈគ្រប់ជ្រុងជ្រោយ និងធានាបាននូវប្រសិទ្ធភាពខ្ពស់ក្នុងការអនុវត្ត ៕
ដោយ ៖ សិលា










