យ៉ាងហោចណាសក៏មានមនុស្ស ៤នាក់រងរបួសនៅក្នុងហេតុការបាញ់ប្រហារមួយកាលពីថ្ងៃទី២៥ ខែកញ្ញា នៅទីក្រុង Malmo ប្រទេសស៊ុយអែត។
សាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា ពួកគាត់ឮស៊ូសំឡេងកាំភ្លើងផ្ទុះប្រមាណ ២០លើក។ ចំណែកប៉ូលិសវិញបានប្រកាសថា ជនដៃដល់មិនទាន់ចាប់ខ្លួនបាននៅឡើយ។
ប្រភពព័ត៌មានបានឲ្យដឹងថា បុរសម្នាក់ជិះរថយន្តហើយបើកទ្វាបាញ់ប្រហារទៅលើហ្វូងមនុស្សកំពុងតែទស្សនាការប្រគួតបាលទាត់។ ចំណែកសារព័ត៌មាន Expressen ផ្សាយថា ខ្មាន់កាំភ្លើងបានជិះម៉ូតូដេញបាញ់រថយន្តមួយគ្រឿង ស្ថិតនៅខណ្ឌ Helenholm ភាគខាងលិចទីក្រុង Malmo ។
ប៉ូលិសបានបញ្ជាក់ថា ពិតជាមាករណីបាញ់ប្រហារកើតឡើងបណ្តាលឲ្យមនុស្ស ៤នាក់រងរបួសក្នុងនោះមានម្នាក់រងរបួសធ្ងន់។ អ្នកនាំពាក្យស្នងការប៉ូលិសទីក្រុងម៉ាលមូលោក Ewa Gun Wesford បានឲ្យដឹងថា យើងកំពុងតែប្រតិបត្តិការស្រាវជ្រាវនឹងតាមចាប់ជនដៃដល់។
សារព័ត៌មាន Expressen បានផ្សាយថា ក្រោយការបាញ់ប្រហារខាងលើក៏មានការផ្ទុះមួយទៀតកើតឡើងក្រោយពីរម៉ោងមានចម្ងាយពីកន្លែងបាញ់ប្រហារ១គីឡូម៉ែត្រ ។ នៅពេលនោះប៉ូលិសកំពុងស្រាវជ្រាវថា តើករណីបាញ់ប្រហារនិងបំផ្ទុះគ្រាប់បែកនោះមានជាប់ពាក់ព័ន្ធគ្នាដែរឬទេ?
ម៉ាលមូ ជាទីក្រុងធំទី៣ របស់ស៊ុយអែត ត្រូវទទួលរងនូវអំពើហិង្សាចាប់តាំងពីខែមករា ឆ្នាំ២០១៦ មកមានរថយន្តជាង៧០គ្រឿងត្រូវបានដុតបំផ្លាញ ។ នៅពេលដែលអំពើហិង្សាកាន់តែកើនឡើង ប៉ូលិសបានបង្កើតតំបន់ហាមឃាត នៅទីក្រុងជាច្រើនទូទាំងប្រទេស។ ក្នុងពេលជាមួយគ្នានេះប្រព័ន្ធផ្សព្វផ្សាយស៊ុយអែតបានផ្សាយថា ប៉ូលិសកំពុងប្រឈមនៅបញ្ហាវិបត្តិកាន់តែធ្ងន់ពេលដែលមធ្យមក្នុងមួយថ្ងៃមានមន្ត្រី ៣រូបសូមចុះចេញពីតំណែង។
ក្នុងពេលជាមួយគ្នានោះ មានករណីបាញ់ប្រហារបណ្តាលឲ្យស្លាប់ម្នាក់របួស៥នាក់ នៅជិតមហាវិទ្យាល័យ Illionois រដ្ឋ illinois អាមេរិក។ ការបាញ់ប្រហារដំបូងកើតឡើងនៅវេលាម៉ោង១២និង៣០នាទីម៉ោងក្នុងតំបន់។ មូលហេតុនៃការបាញ់ប្រហារកើតឡើងដោយសារតែការឈ្លោះប្រកែកគ្នានៅក្នុងពិធីជប់លៀង។ ការបាញ់ប្រហារនោះបណ្តាលអ្នកធ្វើដំណើរតាមផ្លូវ៣នាក់របួស និងម្នាក់ស្លាប់ ។ ម្នាក់ទៀតរបួសដោយសាររថយន្តបុកពេលព្យាយ៉ាមរត់ចេញពីកន្លែងបាញ់ប្រហារ៕
ប្រែសម្រួល៖ ម៉ែវ សាធី