Barcelona ទិញខ្សែប្រយុទ្ធ Kerolin ពី Manchester City ក្នុងតម្លៃកំណត់ត្រារបស់ Women’s Super League

ចែករំលែក៖

ក្លិប Barcelona បានប្រកាសចុះហត្ថលេខានាំយកខ្សែប្រយុទ្ធជម្រើសជាតិប្រេស៊ីល Kerolin Nicoli ពី Manchester City លើកិច្ចសន្យារយៈពេល 4 ឆ្នាំ។ សារព័ត៌មានអង់គ្លេសបានរាយការណ៍ថា ការផ្ទេរនេះបានធ្វើឱ្យកីឡាការិនីវ័យ 26 ឆ្នាំ រូបនេះ ក្លាយជាកីឡាការិនីដែលមានតម្លៃផ្ទេរចេញពី Women’s Super League (WSL) ខ្ពស់បំផុតក្នុងប្រវត្តិសាស្ត្រ។

 

តាមរបាយការណ៍ Barcelona បានចំណាយប្រមាណ 1.5 លានអឺរ៉ូ (ប្រហែល 1.73 លានដុល្លារ) ដើម្បីផ្ទេរ Kerolin។ នាងបានចូលរួមជាមួយ Manchester City ពីក្លិប North Carolina Courage កាលពីខែមករា ឆ្នាំ 2025 និងបានជួយក្លិបឈ្នះពាន Women’s Super League និង Women’s FA Cup កាលពីរដូវកាលមុន។

 

កំណត់ត្រាលក់ចេញពី WSL មុននេះ គឺជាការផ្ទេររបស់ខ្សែប្រយុទ្ធកាណាដា Olivia Smith ពី Liverpool ទៅ Arsenal ក្នុងតម្លៃ 1 លានផោន (ប្រហែល 1.34 លានដុល្លារ) កាលពីឆ្នាំមុន។

 

Kerolin បានបង្ហាញខ្លួនឱ្យក្រុមជម្រើសជាតិប្រេស៊ីលជាលើកដំបូងក្នុងឆ្នាំ 2018 ហើយជាសមាជិកក្រុមដែលឈ្នះពាន Women’s Copa América 2022។

 

Barcelona បាននិយាយក្នុងសេចក្តីថ្លែងការណ៍ថា៖ “បទពិសោធន៍ទាំងអស់នេះ បានធ្វើឱ្យ Kerolin ក្លាយជាកីឡាការិនីដ៏ពេញលេញ និងត្រៀមខ្លួនរួចជាស្រេចសម្រាប់ការប្រកួតប្រជែងក្នុងការពាក់អាវ Barcelona និងបង្ហាញសមត្ថភាពឱ្យក្រុមដ៏អស្ចារ្យមួយនេះ។”

 

Barcelona បានឈ្នះជើងឯក Liga F ចំនួន 7 រដូវកាលជាប់គ្នា ហើយក៏បានឈ្នះពាន UEFA Women’s Champions League ចំនួន 4 លើក ចាប់តាំងពីឆ្នាំ 2020 មក។

 

ក្លិបបានបន្ថែមថា៖ “ការចុះហត្ថលេខានាំយក Kerolin Nicoli គឺជាការបង្ហាញយ៉ាងច្បាស់ពីមហិច្ឆតារបស់ FC Barcelona។ ក្លិបនៅតែបន្តប្រមូលផ្តុំកីឡាការិនីល្អបំផុតក្នុងពិភពលោក ដើម្បីរក្សាតំណែងកំពូល និងបន្តកំណត់ស្តង់ដារនៃភាពល្អឥតខ្ចោះ។”

...

 

Barcelona នឹងចាប់ផ្តើមយុទ្ធនាការ Liga F រដូវកាលថ្មី នៅថ្ងៃទី 30 ខែសីហា ដោយត្រូវជួបក្រុម CD Tenerife៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print