រថយន្ដCAMARYឆេះនៅផ្លូវជាតិលេខ៤ ស្រុកភ្នំស្រួចដោយមិនដឹងមូលហេតុ

ចែករំលែក៖

ខេត្តកំពង់ស្ពឺ៖​ វេលាម៉ោង២និង២០នាទី ថៃ្ងទី៥​ខែ​សីហា​ ឆ្នាំ​២​០២៦​ កំលាំងនគរ​បា​ល​អធិការដ្ឋាននគរបាលស្រុក​ភ្នំស្រួ​ច​បានចេញអន្ដរាគមន៍​ ករណីអគ្គិភ័យ​ឆេះរថយន្ដមួយគ្រឿង​ នៅ​លើផ្លូវជាតិលេខ៤​ ចន្លោះគីឡូម៉ែត្រលេខ​៦​២-៦៣​ នៅភូមិក្រាំងល្ហុង ឃុំម​ហា​សាំង ស្រុកភ្នំស្រួច ខេត្ដកំពង់ស្ពឺ​ ។

លោកវរសេនីយ៍ទោ​ ជុន​ ចន្ទដេត​ អធិការ​ស្រុកភ្នំស្រួចបានបញ្ជាក់ថាករណីរថយន្ត១គ្រឿងម៉ាក​ TOYO​T​A CAMARY ពណ៌ទឹកប្រាក់ ផ្លាក​លេខ​ ភ្នំពេញ​ 2H-​3​572 ពេលកេីតហេតុឆាបឆេះអគ្គិភ័យ​ អ្នក​បើក​បរបានឬម្ចាស់រថយន្ដ​ អវត្ដមាន (​ មិនស្គាល់អត្តស​ញ្ញាណ)​ ដោយរថយន្ដបានចតនៅខាងត្បូងផ្លូវទុកចោល​ ។

ហេតុការណ៍នេះមិនបណ្ដាលអោយមានគ្រោះ​ថ្នាក់អ្វីដល់អ្នកដទៃ​ឡេីយ តែរថយន្ដបានឆេះអស់ទាំងស្រុង​ ចំពោះមូលហេតុជំនាញកំពុងស្រាវជ្រាវ ៕

...

ដោយ៖ សុរិយា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print