ស្ត្រីម្នាក់ ចេញទៅរកដកផ្សិតចិញ្ចឹមជីវិត នៅស្រុកអន្លង់វែងខេត្តឧត្តរមានជ័យជាន់មីនផ្ទុះត្រូវជើងស្តាំ

ចែករំលែក៖

ខេត្តឧត្តរមានជ័យ ៖ គ្រោះថ្នាក់មិននឹកស្មាន! ស្ត្រីម្នាក់ចេញទៅរកដកផ្សិត នៅឃុំត្រពាំងប្រិយ៍ ស្រុកអន្លង់វែង ជាន់ត្រូវផ្ទុះមីនដាច់ជើងម្ខាង ។

 

អាជ្ញាធរមីនបានប្រកាសថា ៖ មានករណីគ្រោះថ្នាក់ដោយសារមីនប្រឆាំងមនុស្សប្រភេទ (GYATA-64) នៅភូមិសាស្ត្រខាងមុខតំបន់ប្រវត្តិសាស្ត្រ យោធាតាទុំ នៃភូមិជើងភ្នំ ឃុំត្រពាំងប្រិយ៍ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ បានបណ្តាលឲ្យស្ត្រីម្នាក់ ឈ្មោះ អាន បៀត អាយុ៤៩ឆ្នាំ រស់នៅតំបន់កើតហេតុ ដាច់ជើងស្តាំ ដែលហេតុការណ៍នេះកើតឡើង នានៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៦ ។ មូលហេតុករណីផ្ទុះនេះបណ្តាលមកពីជនរងគ្រោះដើររុករកដកផ្សិត ។

 

អាជ្ញាធរមីនសូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ កុំចូលរុករាន ប្រកបរបរ ឬរកអនុផលផ្សេងៗ ក្នុងតំបន់ណាមិនស្គាល់ច្បាស់ ឬជាតំបន់សង្ស័យថា មានមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម ព្រោះអាចប្រឈមគ្រោះថ្នាក់បណ្តាលឱ្យរបួស ពិការស្លាប់ ដោយសារគ្រាប់ទាំងនោះ។

 

នៅពេលប្រទះឃើញគ្រាប់មីន និងគ្រាប់មិនទាន់ផ្ទុះ សូមរាយការណ៍ជាបន្ទាន់ទៅអាជ្ញាធរមានសមត្ថកិច្ច ប៉ុស្តិ៍នគរបាល មេភូមិ មេឃុំ និងប្រតិបត្តិករបោសសម្អាតមីន ដើម្បីយកគ្រាប់ទាំងនោះទៅកំទេចចោល តាមរយ:លេខទូរស័ព្ទ ៖ 012 800 473, 011 38 39 37, 097 489 5600, 066 612 613, 063 96 34 99 ៕

...

ដោយ៖ សុរិយា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print