កីឡាករ សៀង ទិតធិ បន្សល់ភាពសោកាដល់កីឡាករ យ៉ុន ដារ័ត្ន នៅប៉ុស្តិ៍លេខ៥

ចែករំលែក៖

ភ្នំពេញ៖ ដោយសារតែការបរាជ័យហាក់មិនទាន់អស់ចិត្តក្រោមការដាក់ពិន្ទុពីសំណាក់មន្ត្រីបច្ចេកទេសទាំង៥រូបរបស់សហព័ន្ធកីឡាប្រដាល់កម្ពុជាធ្វើឲ្យកីឡាករ ម្នាក់ឈរសម្រក់ទឹកភ្នែកនៅលើសង្វៀន ព្រោះតែការប្រកួតនេះមិនតម្រូវឲ្យកីឡាករទាំង២នាក់មានលទ្ធផលស្មើគ្នានោះទេ គឺ មានតែចាញ់និងឈ្នះប៉ុណ្ណោះ ។

ទីបំផុតការប្រកួតជម្រុះវគ្គ៨នាក់ចុងក្រោយសប្តាហ៍ទី១កីឡាករ សៀង ទិតធិ មកពីក្លិបសម្បត្តិគុនខ្មែរបានបន្សល់ទុកនូវភាពសោកសង្រែងរសម្រាប់កីឡាករ យ៉ុន ដារ័ត្ន មកពីតាឡីដំរីមានប្ញទ្ធិដែលចាញ់ដោយពិន្ទុប្រផុតប្រផើយឬក៏ចាញ់ដោយអយុត្តិ ធម៌កាលពីល្ងាចថ្ងៃអាទិត្យទី២៥ខែកញ្ញាឆ្នាំ២០១៦នៅលើសង្វៀនទូរទស្សន៍ប៉ុស្តិ៍លេខ៥ក្នុងកម្មវិធី TV5 KNOCK OUT Series ប្រភេទទម្ងន់៥៤គីឡូក្រាម ។

សៀង ទិតធិ ទទួលបានកៅអីវគ្គពាក់ កណ្តាលផ្តាច់ព្រ័ត្រ និងផ្តាច់ព្រ័ត្របណ្តាលមកពីកីឡាកររូបនេះមានភាពវៃឆ្លាតដោយប្រើវិធីវាយបកទៅលើដារ័ត្នយ៉ាងលឿន ក្នុងនោះ ថ្ងាសដារ័ត្នមានស្នាមបែកឈាមហូរពេញមុខ ដោយស្នៀតកែងរបស់ ទិតធិ នៅចុងទឹកទី១ ។ ទឹកទី២ដារ័ត្នបានបន្ថែមល្បឿនវាយសម្រុកទៅលើទិតធិវិញដើម្បីតាមស្មើពិន្ទុ តែត្រូវ សៀង ទិតធិ វាយបក សងដោយស្នៀតកែង និងជង្គង ប៉ុន្តែទោះ យ៉ាងណានៅទឹកទី៣ដែលជាទឹកផ្តាច់ព្រ័ត្រនោះ យ៉ុន ដារ័ត្ន បានវាយឲ្យកីឡាករ ទិតធិ បែកចុងចិញ្ចើមវិញផងដែរ។ កីឡាករទាំង២នាក់នេះមានជំនឿចិត្តឈ្នះដូចគ្នាមុនពេលគណៈវិនិច្ឆ័យអនុញ្ញាតឲ្យពិធីការិនីប្រកាសលទ្ធផលជាផ្លូវការរំពេចនោះសំឡេងពិធីការិនីបានបន្លឺឡើង ដោយប្រកាសថា កីឡាករ សៀង ទិតធិឈ្នះកីឡាករ យ៉ុន ដារ័ត្នដោយពិន្ទុ។ភ្លាមនោះ យ៉ុន ដារ័ត្នបានលុតជង្គង់ចុះយកដៃទាំង២ក្តោបមុខងើប ដើរចុះពីរេញទាំងអស់សង្ឃឹម ។ ជាមួយនឹងជ័យជម្នះបានឡើងទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនោះកីឡាករ សៀង ទិតធិ ប្រាប់ថា ជ័យជម្នះនេះខ្លួនបានព្យាយាមអស់ពី សមត្ថភាពទើបទទួលបានឱកាសមួយ នេះ។ នៅថ្ងៃដដែលនោះដែរ កីឡាករ ឈុន បញ្ញា មកពីក្លិបរ៉ាហាប់ស្វាយប៉ាកបានវាយយកឈ្នះកីឡាករ ម៉ន វ៉ាន្នី មកពីក្លិប ការិយាល័យទី៥កងទ័ពជើងគោកដោយ ពិន្ទុ ។

ចំពោះការប្រកួតនៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនាពេលខាងមុខទំនងជាកីឡាករ សៀង ទិតធិ ត្រូវប៉ះជាមួយកីឡាករ ឈុន បញ្ញា នេះប្រសិនបើគណៈកម្មការរៀបចំការប្រកួតពុំបានកែប្រែកម្មវិធីឬក៏រូបមន្តប្រកួតទេនោះ៕

img_6570 img_6565

...

ដោយ៖ សារីម

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print