គ្រោះទឹកជំនន់ជាទ្រង់ទ្រាយធំបានធ្វើឲ្យទាហានកូរ៉េខាងជើងជាច្រើនបាត់បង់ជីវិតនិងបំផ្លាញទីតាំងយោធានទាំងស្រុងនៅក្នុងតំបន់។ គ្រោះទឹកជំនន់ខាងលើត្រូវបានគេវាយតម្លៃថា ជាគ្រោះទឹកជំនន់ទ្រង់ទ្រាយធំបំផុតមិនធ្លាប់មានរយៈពេលជាង៧០ឆ្នាំកន្លងមក។
មន្ត្រីកូរ៉េខាងជើងក៏បានស្នើសំជំនួយពីលោកខាងលិច ក្រោយពេលទទួលស្គាលថា ពលរដ្ឋរបស់ខ្លួនកំពុងប្រឈមនិងគ្រោះថ្នាក់ដោយកង្វះគ្រប់យ៉ាង។
តាមប្រភ័ពព័ត៌មានពីកូរ៉េខាងជើង ទាហានរាប់រយនាក់បានស្លាប់ និងបាត់ខ្លួន ក្រោយទីតាំងយោធាត្រូវទឹកជន់ពន្លិច ។ ប្រភពព័ត៌មានបានឲ្យដឹងថា កម្លាំងទាហានកំពុងតែដែកក៏ស្រាប់តែបាក់ទំនប់នៅដងទន្លេរ Tumen គួចទៅបាត់ តែម្តង។
កូរ៉េខាងជើងមានកងពលទាហានប្រចាំនៅព្រំដែនជាប់ប្រទេសចិន និងរុស្ស៊ី ហើយទីតាំងយោធាទាំងនោះមានចម្ងាយពីទន្លេរTumen តែ២០គីឡូម៉ែត្រប៉ុណ្ណោះ ជារឿងដ៏គ្រឿងថ្នាក់ពេលបាក់ទំនប់។
សារព័ត៌ Daily NK បានផ្សាយថា មកទល់ពេលនេះរដ្ឋាភិបាលកូរ៉េខាងជើង មិនទាន់ទទួលស្កាល់ថា មានការខូចខាតកម្លាំទាហានរបស់ខ្លួននៅឡើយ។
កម្លាំងទហានជប៉ុន បានដាក់ពង្រាយនៅទីនោះ ប៉ុន្តែមិនបានស្វែករកអ្នកបាត់ខ្លួនឡើយ ដោយផ្តោតទៅលើការដាក់អាវុធគ្រាប់រំសែវ ក្រោយឃ្លាំងអាវុធត្រូវទឹកគួតបាត់នោះ។
កន្លងមកអ្នកនាំពាក្យក្រសួងការបរទេសលោក sun Nahm Kook បញ្ជាក់ថា កូរ៉េខាងជើងបានប្រមូលនៅធុនធានទាំងអស់សម្រាប់កម្មវិធីបរមាណូ ដោយមិនបានជួយដល់ពលរដ្ឋដែលកំពុងតែរងផលប៉ះពាល់ដោយទឹកជំនន់នោះឡើយ។ ចំណុចទាំងនោះធ្វើឲ្យទីក្រុងសេអូល នឹងមិនផ្តល់ជំនួយមនុស្សធម៌ដល់កូរ៉េខាងជើង តាមសំណើរ។
ភាគីកូរ៉េខាងត្បូងបានបញ្ជាក់ថា ប្រាក់ចំណាយសម្រាប់ការសាកល្បងគ្រាប់បែកបរមាណូនិងបាញ់បង្ហោះមីស៊ីល ២២គ្រាប់ នៅក្នុងឆ្នាំនេះគិតជាទឹកប្រាក់ជាង ២០០លានដុល្លារអាមេរិក ។ ទឹកប្រាក់ទាំងនោះមានច្រើនជាការខូចខាត់បង្ករឡើងដោយទឹកជំនន់ ។ លើសពីនេះទៅទៀតការដែលកូរ៉េខាងជើងផ្តល់អទិភាពទៅលើកម្មវិធីបរមាណូ ដោយមិនយកចិត្តទុកដាក់និងជីវភាពរសនៅរបស់ពលរដ្ឋជារឿងមួយមិនអាចលើកលែងឲ្យបានឡើយ។
ការបដិសេធផ្តល់ជំនួយរបស់កូរ៉េខាងត្បូងកើតឡើងក្រោយពេលដែលទីក្រុងព្យុងយ៉ាង បានស្នើដល់សហគមន៍អន្តរជាតិផ្តល់ជំនួយដល់ពលរដ្ឋដែលរង្គ្រោះដោយទឹកជំនន់។
ក្រោយការសាកល្បងគ្រាប់បែកបរមាណូ កូរ៉េខាងជើង បានធ្វើឲ្យសហគមន៍អន្តរជាតិខឹងសម្បាយ៉ាងខ្លាំងហើយពេលនេះប្រឈមនឹងគ្រោះទឹកជំនន់មិនធ្លាប់មានតាំងពីសង្គ្រាមលោកលើកទីពីរមកធ្វើឲ្យកូរ៉េខាងជើងត្រូវអំពាវនាវរកជំនួយពីបរទេស។ ប៉ុន្តែការផ្តល់ជំនួយពីខាងក្រៅនោះគឺជារឿងដ៏លំបាកបំផុតដោយសារតែប្រទេសនេះទើប សាកល្បងគ្រាប់បែកបរមាណូ ។
ទីភ្នាក់ងារព័ត៌មាន KCNA ពុំបានរាប់ចំនួនជនរងគ្រោះស្លាប់និងអ្នកបាត់ខ្លួននៅក្នុងគ្រោះមហន្តរាយទឹកជំនន់នេះទេ។ ក៏ប៉ុន្តែយោងតាម អ.ស.ប. ជនរងគ្រោះស្លាប់ដោយមហន្តរាយធម្មជាតិនេះមានចំនួន ១៣៨នាក់និងបាត់ខ្លួនចំនួន ៤០០នាក់ផ្សេង ទៀតនៅតាមបណ្តោយទន្លេ Tumen ។ ទន្លេ Tumen ដែលជាកន្លែងសម្គាល់ព្រំដែនរវាងកូរ៉េខាងជើងនៅលើត្រើយម្ខាង និងជាមួយប្រទេសចិន និងរុស្ស៊ីនៅលើត្រើយម្ខាងទៀត។
យោងតាម អ.ស.ប បានឲ្យដឹងថា ប្រជាជនកូរ៉េខាងជើងជាច្រើនពាន់នាក់ត្រូវការជំនួយជាស្បៀងអាហារជាបន្ទាន់និងទីលំនៅសំរាប់ជ្រកកោន ពីព្រោះទឹកជំនន់បានធ្វើឲ្យលិចលង់អន្តរាយខ្ទេចខ្ទីភូមិឋាននិងលំនៅរបស់ប្រជាជន។ ទឹកជំនន់ដ៏កាចសាហាវដែលបណ្តាលមកពីព្យុះសង្ឃរា ដែលបានបោកបក់វាយលុកទៅលើភាគខាងជើងភូមិ Hamgyong កាលពីចន្លោះថ្ងៃទី២៩ ខែសីហា និងថ្ងៃទី០២ ខែកញ្ញា ជាគ្រោះមហន្តរាយមួយពុំដែលធ្លាប់មានឡើយ ចាប់តាំងពីកូរ៉េខាងជើងបានរំដោះផុតពីការកាន់កាប់របស់អាណានិគមជប៉ុននៅឆ្នាំ១៩៤៥ មក។ នេះជាការបញ្ជាក់បន្ថែមរបស់ KCNA។
គឺជាលើកទីមួយដែរដែលទីភ្នាក់ងារព័ត៌មានផ្លូវការកូរ៉េខាងជើង នេះបានផ្តល់តួលេខពីចំនួនប្រជាជនកូរ៉េខាងជើងដែលបានគេចភៀសខ្លួនចេញពីភូមិស្រុករបស់ខ្លួនចំនួន ៦៨.៩០០នាក់។ ក៏ប៉ុន្តែ អ.ស.ប.វិញ បានរាប់ឃើញរហូតទៅដល់ ១០៧.០០០នាក់។
ម្យ៉ាងទៀតលំនៅឋានប្រជាជនយ៉ាងតិច ២៩.៨០០កន្លែង និងអគាររដ្ឋ ៩០០កន្លែងត្រូវរងអន្តរាយ រីឯកំណាត់ផ្លូវជាង ១៨០និងស្ពានជាង ៦០កន្លែងក៏ត្រូវទទួលរងការខូចខាតយ៉ាងដំណំដែររួមទាំងនៅលើបណ្តាញអគ្គិសនីនិងផ្នែកទូរគមនាគមន៍។ KCNA ឆ្លៀតទាំងលើកអួតសរសើរគណបក្សកុម្មុយនីស្តកូរ៉េខាងជើងដែរ អំពីការសន្យាជួយជ្រោមជ្រែងរបស់គណបក្សនេះ ក្នុងការផ្គត់ផ្គង់យ៉ាងពេញទំហឹងដើម្បីការរៀបចំស្តារនិងសាងសង់តំបន់រងមហន្ត រាយឡើងវិញ៕
ប្រែសម្រួល៖ ម៉ែវ សាធី