ខេត្តកំពត៖ ថ្ងៃពុធ ៧រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៥ ខែសីហា ឆ្នាំ ២០២៦ដោយអនុវត្តតាមបទបញ្ជាលោក មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពត និងសម្រប សម្រួលនីតិវិធី ព្រះរាជអាជ្ញា នៃអយ្យការ អមសាលា ដំបូងខេត្តកំពត នៅវេលាម៉ោង១១:៣០នាទី ថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២៦ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកអង្គរជ័យ ដឹកនាំដោយ លោកវរសេនីយ៍ត្រី ប្រាក់ ម៉ឺន មេបញ្ជាការ មូលដ្ឋានស្រុក បានចុះបង្រ្កាបមុខ សញ្ញា ជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសាធាតុញៀន ស្ថិតនៅភូមិត្របៀត ឃុំសំឡាញ ស្រុកអង្គរជ័យ ខេត្តកំពត។
កម្លាំងសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់៖
១/ឈ្មោះ ហែម ហ៊ិន ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅបច្ចុប្បន្នភូមិត្របៀត ឃុំសំឡាញ ស្រុកអង្គរជ័យ ខេត្តកំពត ។
២/ឈ្មៅ ឈឿត សុធី ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅបច្ចុប្បន្នភូមិត្របៀត ឃុំសំឡាញ ស្រុកអង្គរជ័យ ខេត្តកំពត។
វត្ថុតាងចាប់យករួមមាន៖
១.ម្សៅក្រាមសថ្លាសង្ស័យជាសារធាតុញៀនចំនួន០៤កញ្ចប់ ធំ០២កញ្ចប់ តូច០២កញ្ចប់=១២.៥១ក្រាម (ថ្លឹងទាំងសំបកថង់)។
២.ទូរស័ព្ទ០៣គ្រឿង។
៣.ម៉ូតូ០១គ្រឿង។
៤.ឧបករណ៍ជក់គ្រឿងញៀនចំនួន០២។
បច្ចុប្បន្នជនសង្ស័យនិងវត្ថុតាង បានប្រគល់មកការិយាល័យជំនាញ នៃមន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើស ដើម្បីក៏សាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីអនុវត្តតាមនីតិវិធី៕
ដោយ៖ សុរិយា










