ពេលថ្មីៗនេះមានឃ្លីបវិឌីអូមួយទទួលបានការចាប់អារម្ភយ៉ាងខ្លាំងនៅក្នុងបណ្តាញសង្គម ពេលដែលអតីតប្រធានាធិបតីអាមេរិក George W Bush ជួបផលលំបាកក្នុងការរថរូបសែលហ្វី (Selfie ) ក៏បានពឹងប្រធានាធិបតីអូបាម៉ា ឲ្យជួយថតរូបជំនួស ។
អតីតប្រធានាធបិតីបូស បានផ្សព្វផ្សាយរូបភាពប្រធានាធបិតីអូបាម៉ា ថតរូបឲ្យលោក និងភរិយានៅក្នុងបណ្តាញ Instagram ។
ប្រភពព័ត៌មានបានឲ្យដឹងថា នៅពេលទៅចូលរួមពិធីសម្ភោធសារមន្ទីរវិប្បធម៌ អាមេរិក-អាហ្វ្រិក និងប្រវត្តិសាស្ត្រនៅទីក្រុងវ៉ាស៊ីនតោន កាលពីថ្ងៃទី២៤ ខែកញ្ញា អតីតប្រធានាធបិតីប៊ូស ត្រូវបានមនុស្សមួយចំនួនសូមថតរូបសែលហ្វី ពេលចូលរួមក្នុងកម្មវិធីនោះ។
ប៉ុន្តែដោយសារតែលោកប៊ូស មិនអាចថតសែលហ្វីអស់មនុស្សដែលឈរអម លោកក៏បានស្នើដល់ប្រធានាធិបតីអូបាម៉ា នៅទីនោះជួយថតតែម្តង។ ប៉ុន្តែក្រៅយការផ្សព្វផ្សាយរូបស៊ែលហ្វីរបស់លោកប៊ូស មិនសូវល្បីទេបែជាល្បីត្រង់លោកអូបាម៉ាខំផ្អៀងផ្អង ថត់រូបយ៉ាងណាឲ្យស្អាតជូនលោកប៊ូស។
សូមបញ្ជាក់ថា កាលពីទី២៥ ខែកញ្ញា ឆ្នាំ២០១៦ នេះ បានឲ្យដឹងថា ប្រធានាធិបតីស្បែកខ្មៅលើកទី១ របស់អាមេរិកបារ៉ាក់អូបាម៉ា បានប្រកាសបើកសម្ភោធជាផ្លូវការនូវសារមន្ទីរជាតិ ស្តីពីប្រវត្តិសាស្ត្ររួមគ្នា ទ្វីបអាហ្រ្វិក និងអាមេរិក ដែលមានទីតាំងនៅក្នុងទីក្រុងវ៉ាស៊ិនតោន។
លោកបារ៉ាក់អូបាម៉ា បាននិយាយថា សារមន្ទីរនេះបានប្រើប្រាស់ថវិកាប្រមាណជា ៥៤០លានដុល្លារ ដោយការរចនាម៉ូតអគារដោយស្ថាបត្យករជនជាតិអង់គ្លេស លោក David Adjaye ។
គួរឲ្យដឹងថែមទៀតដែរថា នៅក្នុងពិធីសម្ពោធនេះក៏មានវត្តមានលោកអូបាម៉ា និងវត្តមាននៃការចូលរួម ដោយលោកអតីតប្រធានាធិបតី George W Bush ដែលធ្លាប់បានធ្វើការចុះហត្ថលេខាយល់ព្រមក្នុងការអនុញ្ញាតិឲ្យមានការសាងសង់សារមន្ទីរនេះឡើងកាលពីឆ្នាំ២០០៣ នោះផងដែរ៕
ប្រែសម្រួល៖ ម៉ែវ សាធី