អាជ្ញាធរខណ្ឌសែនសុខចុះពិនិត្យទីតាំងក្រឡុកសីុម៉ងត៍ហាយឡែន ក្រោយមានបណ្តឹងពីប្រជាពលរដ្ឋ

ចែករំលែក៖

ភ្នំពេញ៖ អាជ្ញាធរខណ្ឌសែនសុខចុះពិនិត្យទីតាំងក្រឡុកសីុម៉ងត៍ហាយឡែន និងឃ្លាំងស្តុកសីុម៉ង់ត៍ខេសីុមែន ក្រោយពីមានបណ្តឹងពីប្រជាពលរដ្ឋក្នុងវេទិការសាធារណៈនៅសង្កាត់គោកឃ្លាងកាលពីថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៦ នាពេលកន្លងមក។

ការចុះត្រួតពិនិត្យទីតាំងទាំងខាងលើនេះបានធ្វើឡើងកាលពីព្រឹកថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៦ ដឹកនាំដោយលោក សាំង សុភៈវិចិត្រ អភិបាលរងខណ្ឌតំណាងឲ្យលោក បឹុល កុសល អភិបាលខណ្ឌសែនសុខ ស្ថិតនៅលើកំណាត់ផ្លូវភ្នំពេញហាណូយ(១០១៩) ក្រុម២ ភូមិឧកញ៉ាវាំង សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។

គួររំលឹកថាកាលពីព្រឹកថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៦ ប្រជាពលរដ្ឋលើកឡើងក្នុងវេទិកាសាធារណៈសុំឲ្យអភិបាលខណ្ឌសែនសុខជួយពិនិត្យនិងដោះស្រាយជាបន្ទាន់នោះ គឺទីតាំងផ្ទុកស៊ីម៉ងត៍ K Cement និងក្រឡុកសីុម៉ងត៍ហាយឡែន ដែលបង្កការរំខាននៅពេលយប់ដោយសំលេងបង្កការកកស្ទះចរាចរណ៍នៅពេលព្រឹកតែងតែយកចំណីផ្លូវជាកន្លែងចត និងលាងរថយន្តបង្ហូរដាក់ផ្លូវបាញ់ទឹកស៊ីម៉ងដាក់លូរាល់ថ្ងៃហ៊ុយប៉ះពាល់បរិស្ថាន ។ល។

លោកអភិបាលរងបានប្រាប់ថា ក្រោយពីចុះដល់ទីតាំងខាងលើ និងជួបតំណាងក្រុមហ៊ុនទាំង២ ក៏បានធ្វើការណែនាំបន្ថែមដើម្បីឲ្យម្ចាស់ទីតាំងទាំង២នេះអនុវត្តតាមការណែនាំរបស់សាលាខណ្ឌដោយក្នុងនោះមាន៖
– ត្រូវសុំច្បាប់អនុញ្ញាតត្រឹមត្រូវ
– ត្រូវលាងសំអាតរថយន្តមុន និងចេញចូលទីតាំង
– ត្រូវស្តាលូជាប្រចាំ
-មិនឲ្យមានការចតរថយន្តរបស់ក្រុមហ៊ុនលើចិញ្ចើមផ្លូវសាធារណៈ
-ហាមមិនឲ្យបើកបរលើផ្លូវដែលអាជ្ញាធរបានឃាត់
-មិនត្រូវបង្ហូរទឹកលើផ្លូវសារធារណៈ
– ត្រូវស្នើសុំលិខិតអនុញ្ញាតិទីតាំងពីសាលារាជធានីភ្នំពេញ
-គ្រប់រថយន្តដែលដឹកទំនិញចេញចូលត្រូវមានលិខិតអនុញ្ញាតិត្រឹមត្រូវ។

ពាក់ព័ន្ធករណីដែលប្រជាពលរដ្ឋលើកឡើងខាងលើនេះលោកសាំង សុភៈវិចិត្រ អភិបាលរងខណ្ឌបន្តទៀតថា គាត់បានធ្វើការណែនាំដល់ម្ចាស់ទីតាំងទាំង២ត្រូវកែសម្រួលឡើងវិញ បើមិនដូឆ្នះទេលោកនឹងឲ្យប្តូរទីតាំងចេញពីទីនេះ៕

20160926_103719 20160926_103140 20160926_103232 20160926_110334 20160926_110139 20160926_110212

...

ដោយ៖ តុង សីហា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print