លក់អង្ករមនុស្សធម៌១០គីឡូក្រាម ថែម១០គីឡូក្រាម តម្លៃ៧ដុល្លារដើម្បីជួយដល់កសិករ

ចែករំលែក៖

ភ្នំពេញ៖ អង្ករផ្កាម្លិះរាប់តោន ត្រូវបានក្រុមហ៊ុនឯកUK CANDOច្រកក្នុងការុងទម្ងន់២០គីឡូក្រាម ក្នុងមួយការុង សម្រាប់ដាក់លក់ជូនប្រជាពលរដ្ឋទូទៅក្នុងតម្លៃថោក ដើម្បីឆ្លើយតប តាមអនុសាសន៍របស់ប្រមុខរាជរដ្ឋាភិបាល និងដោះស្រាយផលលំបាករបស់ប្រជាកសិករ ដែលផលិតស្រូវបានហើយត្រូវឈ្មួញបញ្ចុះតម្លៃមិនអាចទទួលយកបាន ។

ការលក់អង្ករមនុស្សធម៌នេះបានប្រព្រឹត្តទៅនៅមុខក្រុមហ៊ុន UK CANDO ក្នុងសង្កាត់បឹងកក់១ ខណ្ឌទួលគោក ចាប់ពីថ្ងៃទី ២៤ ដល់ ២៧ ខែកញ្ញា ឆ្នាំ២០១៦ សម្រាប់ជូនប្រជាពលរដ្ឋទូទៅ ដោយម្នាក់ៗ គ្រាន់តែយកអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរមួយ សន្លឹក ទៅបង្ហាញអាចទិញបាន១០គីឡូក្រាម ថែម១០គីឡូក្រាម(សរុប២០គីឡូក្រាម)ក្នុងតម្លៃ៧ដុល្លារប៉ុណ្ណោះ។

នាយកក្រុមហ៊ុន បានឲ្យដឹងថា សព្វថ្ងៃនេះប្រជាកសិករយើងផលិតស្រូវបានហើយតែនៅទីផ្សារត្រូវធ្លាក់ថ្លៃស្រូវដែលជាកង្វល់មួយសម្រាបើពួកគាត់រកប្រាក់ទូទាត់ សងបំណុលគេមិនបាន និងដើម្បីចូលរួមកាត់បន្ថយភាពក្រីក្រជាមួយរាជរដ្ឋាភិបាល ទើបក្រុមហ៊ុនរកយុទ្ធសាស្រ្តទិញអង្ករផ្កាម្លិះពីប្រជាកសិករក្នុងតម្លៃដែលគាត់អាចលក់បាន យកមកលក់ចែកជូនប្រជាពលរដ្ឋនៅក្នុងរាជធានីភ្នំពេញក្នុងតម្លៃថោកគឺ ទិញ១០គីឡូក្រាម ថែម១០ គីឡូូក្រាម ក្នុងតម្លៃតែ៧ដុល្លារប៉ុណ្ណោះ។

លោកនាយកក្រុមហ៊ុនបានចាត់ទុកថា នេះជាសកម្មភាពមួយជួយដល់កសិករផង ជួយដល់ពលរដ្ឋត្រូវការអង្ករហូបផង ដោយធ្វើយ៉ាងណាបានរួមចំណែកកាត់បន្ថយការលំបាកទាំងអស់គ្នា និងជាការលើកទឹកចិត្តដល់កសិករកុំបាក់ទឹកចិត្តក្នុងការផលិតស្រូវជាបន្តទៀត៕

y1y2

...

ដោយ៖ ប្រាថ្នា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print