ខេត្តកំពង់ឆ្នាំង÷ ក្រុមនេសាទឧបករណ៍ឆក់ត្រី ពីរនាក់ត្រូវបានចាប់ខ្លួនបាននិងម្នាក់ ទៀតរត់រួចខ្លួន រួមទាំងវត្ថុតាង ស្ថិតក្នុងចំណុច ភូមិកោះកែវ ក្នុងឃុំក្រាំងដីមាស ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង នាព្រឹកថ្ងៃពុធនទី៥ ខែ សីហា ឆ្នាំ ២០២៦ ដោយកម្លាំងយោធា តំបន់ប្រតិបត្តិការសឹករងកំពង់ ឆ្នាំង រួមសហការនិងកងកម្លាំងកងពលលេខ៧០ បង្ក្រាបបានហើយប្រគល់ឲ្យសមត្ថកិច្ច ជំនាញរដ្ឋបាលជលផល ដើម្បីអនុវត្តតាមនីតិ វិធីផ្លូវច្បាប់។
ក្នុងករណីបង្ក្រាបបានជនសង្ស័យ ដែលបានប្រព្រឹត្តបទល្មើសនេសាទ ឧបករណ៍ឆក់ត្រីខាងលើ ធ្វើឡើង ក្រោមការដឹកនាំរបស់ឧត្តមសេនីយ៍ត្រី អ៊ុំ សុភា មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង បានដឹកនាំកម្លាំង និងបានរួមសហការជាមួយនឹងកងកម្លាំងកងពលលេខ៧០ ប្រចាំភូមិ សាស្ត្រខេត្តកំពង់ឆ្នាំង បានចុះត្រួតពិនិត្យ និងការប្រកបរបរនេសាទត្រី របស់ប្រជាពលរដ្ឋ ក្នុងរដូវបិទនេសាទ នៅក្នុងភូមិសាស្ត្រខេត្តកំពង់ឆ្នាំង ដោយបានអនុវត្តតាមការណែនាំ របស់រាជរដ្ឋាភិបាល និងបទបញ្ជារបស់ថ្នាក់លើ ក្នុងការចុះពិនិត្យជាក់ស្ដែង ក៏បានទើបប្រទះ និងក្រុមប្រព្រឹត្តបទល្មើសឧបករណ៍ឆក់ត្រីខុសច្បាប់ នេះតែម្ដង។
ក្នុងនោះឃាត់បានជនសង្ស័យ២នាក់ និងរត់រួច១នាក់ ហើយរឹបអូសបាន វត្ថុតាង ទូកម៉ាស៊ីនបាឡាស្មាច់ ៣ គ្រឿង អាគុយឆក់ ២គ្រឿង អាំងវិចទ័រឆក់ត្រជាក់ ២ គ្រឿង និងសម្ភារៈបម្រើបទល្មើសនេសាទ មួយចំនួនទៀត។
ក្នុងនោះតាមការសួរចម្លើយ ជនល្មើសបានសារភាព ថាខ្លួនបានប្រព្រឹត្តការឆក់ត្រី និង មានការប្រើប្រាស់ និង ចែកចាយគ្រឿងញៀនទៀតផងដែរ៕
ដោយ៖ សុរិយា










