ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា សាលាដើរតួនាទីសំខាន់ដែលយើងអត់ដឹងខ្លួន រៀបនៃការបង្រៀន បទបញ្ជាផ្ទៃក្នុងរបស់សាលា ទម្ងន់នៃកម្រិតកម្មវិធិសិក្សា គឺទាំងអស់នេះមានឥទ្ធិពលសំខាន់ណាស់ ពាក់ព័ន្ធនឹងសិស្សចេញទៅ ឥរិយាបទគាត់ធ្វើការបន្ត។ សិស្សអត់ដឹងទេ ដាក់កម្រិតណាសិស្សខិតខំប្រឹងប្រែងធ្វើឱ្យចំ នេះគឺជាចំណុចគន្លឹះមួយដែលខ្ញុំគិតថា ការកសាងសាលារៀនគឺដាក់ទិសដៅបែបនេះ។
ការថ្លែងបែបនេះរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាឱកាសអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិតជ័យលាភី និងសម្ពោធអគារសិក្សានៃសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច នាព្រឹកថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២៦៕
ដោយ៖តារា









