ប្រសាសន៍សំខាន់ៗរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នាឱកាសអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិតជ័យលាភី និងសម្ពោធអគារសិក្សានៃសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច

ចែករំលែក៖

ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថាប្រសាសន៍សំខាន់ៗឱកាសអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិតជ័យលាភី និងសម្ពោធអគារសិក្សានៃសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច នាព្រឹកថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២៦។

 

សូមអានប្រសាសន៍សំខាន់ៗរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា មានដូចខាងក្រោម៖

 

– សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា សាលាដើរតួនាទីសំខាន់ដែលយើងអត់ដឹងខ្លួន រៀបនៃការបង្រៀន បទបញ្ជាផ្ទៃក្នុងរបស់សាលា ទម្ងន់នៃកម្រិតកម្មវិធិសិក្សា គឺទាំងអស់នេះមានឥទ្ធិពលសំខាន់ណាស់ ពាក់ព័ន្ធនឹងសិស្សចេញទៅ ឥរិយាបទគាត់ធ្វើការបន្ត។ សិស្សអត់ដឹងទេ ដាក់កម្រិតណាសិស្សខិតខំប្រឹងប្រែងធ្វើឱ្យចំ នេះគឺជាចំណុចគន្លឹះមួយដែលខ្ញុំគិតថា ការកសាងសាលារៀនគឺដាក់ទិសដៅបែបនេះ។

 

– សម្ដេចធិបតី បានមានប្រសាសន៍ថា សាលារៀន មិនសំខាន់ថាសិស្សរៀនអី បានពិន្ទុយ៉ាងម៉េចទេ តែត្រូវធានាថា សិស្សចេញទៅមានឥរិយាបទ និងសមត្ថភាពពិតប្រាកដដើម្បីចាប់យកការងារ និងជោគជ័យក្នុងជីវិត។

 

– សម្ដេចធិបតី បានថ្លែងបញ្ជាក់ថា បើសិនជាសិស្សមករៀន ហើយសិស្សដូចគ្នា មិនគួរទៅរៀនចង់បានតែពិន្ទុ ហើយសញ្ញាបត្រនោះទេ។ យើងមិនត្រូវទៅរៀនគ្រាន់តែចង់បានទិន្ទេស A ហើយសញ្ញាបត្រចប់ ហើយយើងអត់បានពេញនោះទេ។

 

– សម្ដេចធិបតី បានន័យម៉េច អ្នកខ្លះចង់បានតែសាលាស្រួល មិនបាច់រៀនទេ ទៅដល់បាន A ហើយចប់សញ្ញាបត្រតែម្ដងធូរ, សម័យអីឡូវបើថាដាក់កិច្ចការផ្ទះមកបើប្រើ AI បានប្រើទៀត តែកុំភ្លេចណា បានពិន្ទុ សញ្ញាបត្រមែន ប៉ុន្ដែពេលទៅប្រកួតប្រជែងក្នុងជីវិតដែលគ្មានគ្រូឱ្យពិន្ទុក្នុងសង្គម គឺពិបាកហើយ។

 

– សម្តេចធិបតី ថ្លែងថា ការងារលំបាក់ បានបណ្តុះមនុស្សកុំឱ្យដើរផ្លូវកាត់។

 

– សម្ដេចធិបតី ថ្លែងចែករំលែកបទពិសោធន៍ថា កាលនៅរៀនយើងជាសិស្ស យើងអត់ដឹងទេ ប៉ុន្ដែនៅពេលរៀនចប់ យើងមកធ្វើមេគេ ហើយរៀបចំប្រព័ន្ធការងារ ការរៀបចំប្រព័ន្ធអប់រំឬមួយអង្គភាព គឺដូចគ្នា។ ឥឡូវខ្ញុំចាំថា យកបទពិសោធន៍សាលាយោធានៅអាមេរិកចុះ សាលានេះ គឺបណ្ដុះឥរិយាបទយោធាទៅជាមេទ័ព ប៉ុន្ដែខ្ញុំថា ទៅជាមេទ័ព ក្នុងកងទ័ព ឬមួយចេញមកធ្វើការងារស៊ីវិលគឺអត់ខុសគ្នាទេ។

 

– សម្ដេចធិបតី បានគូសបញ្ជាក់ថា ខ្ញុំតែងនិយាយថា មេរៀនខ្ញុំរៀននៅទីនោះ ៤ឆ្នាំខ្ញុំភ្លេចចោលអស់ហើយមេរៀនក្នុងសៀវភៅ ប៉ុន្ដែបើមានរៀនឥរិយាបទក្នុងជីវិតខ្ញុំអត់ភ្លេចទេ ហើយអត់មានច្រើនទេ ឧទាហរណ៍ ដែលជាបទបញ្ជារបស់សាលា ចូលទៅដល់ថ្ងៃដំបូង សិស្សត្រូវដកសិទ្ធិនិយាយទាំងអស់ គឺឱ្យនិយាយតែ៤ពាក្យប៉ុណ្ណោះ គឺ បាទ, ទេ, អត់មានលេសទេ, និងខ្ញុំអត់យល់ទេ សុំនិយាយម្ដងទៀត។

 

– សម្ដេចធិបតី ថ្លែងថា តាមបទពិសោធន៍នៅសាលាយោធាអាមេរិកនេះ គេចង់បង្រៀនយើងថា មុននឹងចង់ទៅរកលេសក្រៅខ្លួន យើងត្រូវជឿទុកចិត្តខ្លួនឯងថា អ្វីក៏ដោយគឺនៅក្នុងយើងទាំងអស់ បើសិនជាយើងចាប់ផ្ដើមយកមូលហេតុក្រៅខ្លួនយកមកដាក់ យើងអត់ខំប្រឹង យើងគិតថាយើងបាត់ម្ចាស់ការរួចទៅហើយ ប៉ុន្ដែគេចង់ឱ្យយើងដឹងថា អត់ទេ អត់មានកំហុសនរណាទេ គឺម្ចាស់ការនៅក្នុងខ្លួន ច្នៃរកធ្វើទៅដើម្បីបញ្ចប់ការងារដែលសាលាបានដាក់ឱ្យ។

 

– សម្ដេចធិបតី ថ្លែងថា អីចឹង បើសិនជានៅក្នុងជីវិតពិតដូចតែគ្នាទេ នៅលើសមរភូមិគ្មានជម្រើសទេ បើគេឱ្យទ័ពប៉ុណ្ណឹងថ្នាក់លើអត់មានបញ្ចូនអ្វីមួយជួយត្រូវតែរកវិធីដោះស្រាយ អត់មានអង្គុយស្លាប់ អង្គុយបរាជ័យ ហើយស្រែកប្រាប់គេថា ថ្នាក់លើមិនឱ្យកាំភ្លើង មិនឱ្យអ្វីៗមកជួយនោះទេ គឺត្រូវដោះស្រាយខ្លួនឯង, គេបង្រៀន គេមានមូលហេតុបែបនេះ ដែលខ្ញុំបានបញ្ជាក់រួចហើយថា កាលយើងនៅសិស្សយើងរអ៊ូ ប៉ុន្ដែយូរទៅយើងដឹងថា នេះគឺជាការបង្រៀន គេមិនត្រឹមតែឱ្យយើងចេះបាញ់កាំភ្លើង ចេះវាស់មុំអីទេ ប៉ុន្ដែឥរិយាបថត្រូវទទួលខុសត្រូវ។

 

– សម្ដេចធិបតី ថ្លែងថា ការរៀបចំគោលគំនិត បទបញ្ជាផ្ទៃក្នុងរបស់សាលានេះ គឺសំខាន់ណាស់ គឺសម្រាប់អប់រំមនុស្សដែលយើងរស់រាល់ថ្ងៃ។

 

– សម្ដេចធិបតី ថ្លែងថា បទបញ្ជាផ្ទៃក្នុងសាលាតឹងរឹង គឺចង់បង្រៀនមនុស្សថា ការងារលំបាក តែបណ្ដុះមនុស្សកុំឱ្យយកផ្លូវកាត់ ត្រូវហ៊ានស្មោះត្រង់ បានប៉ុន្មានប្រសើរជាងគេដេញចេញ។

 

– សម្ដេចធិបតី ថ្លែងថា ជឿចុះ កុំខ្លាចសិស្សរត់ កុំខ្លាចលំបាក ព្រោះបទពិសោធន៍ហើយ មនុស្សយើងមានសមត្ថភាពមានសក្ដានុពលធំហើយ តែសំខាន់ដាក់នៅក្នុងបរិស្ថានដែលអាចធ្វើបាន ដូចខ្ញុំតែងនិយាយលេងថា របងពីរម៉ែត្រលោតមិនរួច តែដល់ពេលមានឆ្កែខាំបែរជាអាចលោតរួច។

 

– សម្ដេចធិបតី ថ្លែងថា សាលាមិនមែនគ្រាន់តែជាមជ្ឈមណ្ឌលដើម្បីតែផ្ដល់សញ្ញាបត្រ ឬមួយក៏ផ្ដល់ពិន្ទុល្អដល់សិស្សទេ ប៉ុន្ដែសាលាគួរតែជាកន្លែងដែលដាក់របៀបបង្រៀន ឬក៏លក្ខខណ្ឌបែបនេះ ដើម្បីឱ្យសិស្សយកសញ្ញាបត្រនោះ បូកជាមួយនឹងជំនាញដែលគាត់បានពិន្ទុប៉ុន្មានក៏ដោយ ប៉ុន្ដែចេញទៅវិញរបៀបរបបដែលគាត់យកពិន្ទុនេះគឺច្បាស់លាស់ បើគាត់ពឹងតែ AI ហើយយើងឱ្យជាប់ដែរ គាត់ទៅធ្វើការអត់បានទេ។ សម្ដេចបន្តថា៖«កុំភ្លេចថា បើសិស្សម្នាក់ៗ អត់ច្បាស់លាស់ ប្រទេសជាតិមួយនឹងមានធនធានមនុស្សដែលលំបាក»។

 

– សម្ដេចធិបតី ថ្លែងថា ហើយយើងទៅនិយាយប្រកួតប្រជែងអី ឥឡូវ AI, AI មិនទាន់បានអីផង អីឡូវគេត្រៀមទៅដល់ AGI ទៀតហើយ គឺអាហ្នឹងថ្ងៃក្រោយដូចមនុស្សតែម្ដង ឆ្លាតជាងមនុស្សទៀត ព្រោះ AI អីឡូវវាមានកំណត់ តែ AGI វារៀនពីបទពិសោធន៍ដែលបានជួប, ប៉ុន្ដែទោះជាយ៉ាងណាមនុស្សនៅតែជាអ្នកគ្រប់គ្រង AI។

របាយការណ៍របស់សាកលវិទ្យាល័យ បានឱ្យដឹងថា និស្សិតជ័យលាភី ដែលទទួលសញ្ញាបត្រ មាន ចំនួន ៤ ០០១នាក់ នារី ២ ១០៣នាក់។ និស្សិតដែលទទួលសញ្ញាបត្រនេះ រួមមាននិស្សិតថ្នាក់ បរិញ្ញាបត្រ ៣ ២៧៨នាក់ (នារី ១.៨១៣នាក់) និងនិស្សិត ថ្នាក់ បរិញ្ញាបត្រជាន់ ខ្ពស់ ៧២៣នាក់ (នារី ២៩០នាក់)។

 

បើយោងតាមរបាយការណ៍សាកលវិទ្យាល័យ បានឱ្យដឹងថា ផ្អែកលើលទ្ធផលអង្កេត ពីភាពមាន ការងារ ធ្វើ របស់ និស្សិតជ័យលាភី នៃសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច បានបង្ហាញថា ក្នុង ចំណោមនិស្សិតជ័យលាភី ត្រូវ ទទួលសញ្ញាបត្រ នាថ្ងៃនេះ និស្សិតប្រមាណ ៩២,៧០ភាគរយ មានការ ងារ ធ្វើ ក្នុងនោះ និស្សិតថ្នាក់ បរិញ្ញាបត្រ មាន ៩១,៧០ភាគរយ និងនិស្សិតថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ មាន ៩៧,២៣ភាគរយ។

សាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត និងវិទ្យាសាស្រ្តសេដ្ឋកិច្ច បាននិងកំពុងដើរតួនាទីយ៉ាងសំខាន់ ក្នុង ការ បណ្តុះបណ្តាលធនធានមនុស្សផ្នែកច្បាប់ រដ្ឋបាលសាធារណៈ សេដ្ឋកិច្ច និងផ្នែកផ្សេងៗទៀត ដើម្បីបម្រើឱ្យការ អភិវឌ្ឍ សេដ្ឋកិច្ច និងសង្គម នៅកម្ពុជា។ គិត ចាប់ពីឆ្នាំ ១៩៨២ ដល់ បច្ចុប្បន្ន នេះ សិក្ខា កាម និង និស្សិត បាន បញ្ចប់ការ សិក្សា ជាស្ថាពរ សរុប ៧៤ ៣៣៧នាក់ (នារី ៣០ ៣៧៤នាក់ ) ក្នុង នោះ និស្សិត បរទេសមានចំនួន ២៦៨នាក់ (នារី ១២១នាក់) ។ និស្សិតជ័យលាភីទាំងនោះ កំពុងបម្រើ ការងារ នៅ ក្នុងក្រសួង ស្ថាប័នរដ្ឋ វិស័យ ឯកជន អង្គការ មិនមែនរដ្ឋាភិបាល ជាតិ និងអន្តរជាតិ និងខ្លះទៀតកំពុងប្រកបអាជីវកម្មផ្ទាល់ខ្លួន ប្រកបដោយសមត្ថភាព សេចក្តីថ្លៃថ្នូរ និងកិត្តិយស។

 

បច្ចុប្បន្ននេះ សាកលវិទ្យាល័យមានក្រុម ប្រឹក្សា ភិបាល គណៈ គ្រប់គ្រង មន្រ្តី បុគ្គលិក គ្រូ សាស្រ្តា ចារ្យ ក្របខណ្ឌ និងជាប់ កិច្ច សន្យា ជាតិ-អន្តរជាតិ សរុប ៨៧៣នាក់ (នារី ២៣៣នាក់) និងមាន និស្សិត កំពុង បណ្តុះបណ្តាលសរុប ២០.០១៦នាក់ (នារី ១១.២១២នាក់) ក្នុងនោះមាន និស្សិត បរទេស ចំនួន ៩៣នាក់ (នារី ៥៩នាក់) ដែលរួមមាន ជនជាតិបារាំង ៤៥នាក់ (នារី ៣២នាក់) អេស្បាញ ១នាក់ (ជានារី) កាតេម៉ាឡា ១នាក់(ជាបុរស) កូរ៉េ ១នាក់(ជានារី) ចិន ៦នាក់ (ជានារី) វៀតណាម ១នាក់ (ជានារី) ហៃទី ១នាក់(ជានារី) និងឡាវ ៣៧នាក់(នារី ១៨នាក់)។

...

 

ដើម្បីធានាបាននូវការ បណ្តុះ បណ្តាលប្រកបដោយគុណភាព និងនិរន្តរភាព សាកល វិទ្យាល័យ បាន អនុវត្តយន្តការធានាគុណភាពអប់រំ ជាពិសេសបានពង្រឹង ប្រព័ន្ធវាយតម្លៃគុណភាពអប់រំ ជាប្រចាំ ដោយ អនុវត្តតាមស្តង់ដាធានាគុណភាពអប់រំសម្រាប់គ្រឹះស្ថានឧត្តមសិក្សា និងកំពុង ធ្វើ កិច្ច សហប្រតិ បត្តិការជាមួយ បណ្តាសាកល វិទ្យាល័យ បរទេស នៃបណ្តា ប្រទេស មួយ ចំនួន បានចំនួន ៤៥ អនុស្សា រណៈ នៃការ យោគ យល់ គ្នា ដើម្បីធ្វើការផ្លាស់ប្តូរបទពិសោធន៍ និស្សិត មន្ត្រី និងសាស្រ្តាចារ្យលើការ សិក្សា ការ បង្រៀន ការស្រាវជ្រាវ និងកម្មវិធីបណ្តុះបណ្តាលនានាក្នុងគោលបំណងលើកកម្ពស់ គុណ ភាព អប់រំ ឲ្យកាន់តែល្អប្រសើរ៕ ដោយ៖តារា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print