គណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ ចុះត្រួតពិនិត្យរដ្ឋបាលទីតាំងខុនដូរ THE PARK WAY នៅសង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ

ចែករំលែក៖

ភ្នំពេញ៖ ដោយទទួលបានបទបញ្ជាយ៉ាងម៉ឺងម៉ាត់ពីលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ក្រុមការងារគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ នៅថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៦​ បានចុះត្រួតពិនិត្យរដ្ឋបាលទីតាំង ខុនដូរ THE PARK WAY (អគារA, អគារB និងអគារ C) ស្ថិតនៅសង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

ក្នុងប្រតិបត្តិការនោះ​ កម្លាំងចម្រុះ​ដឹកនាំដោយលោក ឃ្លាំង ហួត, លោក ហ៊ុន សុរិទ្ធី, លោក អ៊ីមរ៉ន ហាស្សាន់ និងលោក ពេញ ធារម្យ អភិបាលរងរាជធានីភ្នំពេញ និងលោក ជិន ប៊ុនធឿន អភិបាលខណ្ឌឫស្សីកែវ​ ដោយបានការសម្របសម្រួលផ្លូវច្បាប់ពីលោក ទុង រតនា និងលោក ស៊ិត វណ្ណៈ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដឹកនាំស្នងការរងនគរបាលរាជធានីភ្នំពេញ មេបញ្ជាការរងកងរាជអាវុធហត្ថរាជធានីភ្នំពេញ និងមន្រ្តីពាក់ព័ន្ធជាច្រើនរូបទៀត។

...

ក្នុងនោះក្រុមការងារបានចុះពិនិត្យអគារ A មានកម្ពស់ ៣៦ជាន់ ស្មើនឹង៤៥០បន្ទប់ អគារ B មានកម្ពស់ ២៦ជាន់ ស្មើនឹង៥០៤បន្ទប់ និងអគារ C មានកម្ពស់ ៣០ជាន់ ស្មើនឹង៥៧៦បន្ទប់ សរុបទាំង៣អគារ មានចំនួន ១,៥៣០បន្ទប់។ ក្រុមការងារពិនិត្យឃើញថា អគារទាំង៣ខាងលើ ត្រូវបានទុកចោល គ្មានមនុស្សស្នាក់នៅ គ្មានបទល្មើសស្កេម និងបទល្មើសផ្សេងៗឡើយ៕ ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print