អ្នកស្លាប់កើនដល់៧នាក់ហើយ! គ្រូបង្រៀន ៣នាក់ សិស្ស៣នាក់ និងខ្មាន់កាំភ្លើង ក្នុងករណីបាញ់ប្រហារនៅសាលារៀនប្រទេសថៃ

ចែករំលែក៖

ទីក្រុង​បាងកក៖ បើតាមសារព័ត៌មានថៃ Khaosod នាថ្ងៃសុក្រ ទី៧ ខែសីហា ឆ្នាំ២០២៦​ បានចុះផ្សាយថា​ អាជ្ញាធរនៅប្រទេសថៃ បានផ្តល់ព័ត៌មានបន្ថែមថា ចំនួនមនុស្សស្លាប់បានកើនដល់៧នាក់ ក្នុងករណីបាញ់ប្រហារមួយ កើតមានឡើងនៅសាលារៀន ក្នុងខេត្ត Nonthaburi ក្បែរទីក្រុងបាងកក នាថ្ងៃសុក្រនេះ។

អាជ្ញាធរថៃ បាននិយាយថា ក្នុងចំណោមអ្នកដែលបានបាត់បង់ជីវិត រួមមាន៣នាក់ជាគ្រូបង្រៀន និង៣នាក់ជាសិស្ស ខណៈម្នាក់ទៀត គឺជាខ្មាន់កាំភ្លើងផ្ទាល់។ ហេតុការណ៍នេះ បានកើតឡើងនៅសាលារៀន Thepsirin ក្នុងស្រុក Bang Kruai ខេត្ត Nonthaburi ដែលស្ថិតនៅក្បែររាជធានីបាងកក។ ខ្មាន់កាំភ្លើងគឺជាសិស្ស ហើយរូបគេបានបាញ់សម្លាប់ខ្លួនឯង ក្រោយធ្វើសកម្មភាព។

គួរបញ្ជាក់ថា មូលហេតុដែលនាំផ្ទុះករណីបាញ់ប្រហារដ៏ភ្ញាក់ផ្អើលខាងលើនេះ គឺមិនទាន់ត្រូវបានដឹងច្បាស់នៅឡើយទេ។ ប្រទេសថៃ ត្រូវគេរាយការណ៍ថា ជាប្រទេសដែលមានអត្រាកាន់កាប់អាវុធខ្ពស់បំផុតមួយក្នុងតំបន់។

តាមការប៉ាន់ស្មាន មានអាវុធប្រហែល១០លានដើម កំពុងត្រូវបានប្រើប្រាស់ ឬចរាចរណ៍។ ការសន្យារឹតបន្តឹងច្បាប់ស្តីពីអាវុធ កាលពីពេលកន្លងទៅ មិនបានទប់ស្កាត់ហេតុការណ៍បាញ់ប្រហារ ដែលមានកើតឡើងជាដដែលៗនោះទេ៕ដោយ​៖តារា​

...

ខាងក្រោម​នេះ​ជា​វីដេអូ​សកម្មភាព​ការបាញ់ប្រហារស្ដែងៗ៖ រូបភាព​ RT

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print