ភ្នំពេញ៖ គំនរសំរាមបានជះក្លិនស្អុយមកលើប្រជាពលរដ្ឋអ្នកធ្វើដំណើរឆ្លងកាត់ទីតាំងនេះ ដែលគេយកមកគរទុកចោលស្ទើរក្លាយទៅជាកូនភ្នំទៅហើយ គឺស្ថិតនៅតាមបណ្តោយផ្លូវវេងស្រេងធ្វើឲ្យខូចសោភណភាពទីក្រុងស្អាត ។
កាកសំណល់សំរាមទាំងនេះនៅពេលត្រូវថ្ងៃ ត្រូវភ្លៀង ត្រូវខ្យល់ធ្វើឱ្យស្អុយ រលួយ ជះក្លិនទៅលើប្រជាពលរដ្ឋដែល រស់នៅជិតនោះនិងបង្កឲ្យស្ទះលូជាប្រចាំ ។ ម្យ៉ាងទៀតនៅពេលដែលភ្ញៀវទេសចរ ជាតិ-អន្តរជាតិ ធ្វើដំណើរឆ្លងកាត់ផ្លូវវេង ស្រេងតែងតែទទួលបានក្លិនស្អុយពីគំនរសំរាមទាំងនេះស្ទើរដកដង្ហើមមិនរួច ។
គំនរសំរាមកាន់តែខ្ពស់ទៅៗដូចកូនភ្នំនេះបានធ្វើឱ្យប៉ះពាល់យ៉ាងខ្លាំងទៅដល់សុខភាពនិងជីវភាពរស់នៅរបស់ប្រជាពល រដ្ឋទាំងចាស់ទាំងក្មេងដែលកំពុងប្រឈមទៅនឹងការកើតមានជំងឺឆ្លងផ្សេងៗ ។
ប្រជាពលរដ្ឋមានប្រតិកម្មយ៉ាងខ្លាំងសូមសំណូមពរទៅដល់អាជ្ញាធរសុំឱ្យក្រុមហ៊ុនសិុនទ្រីមកយកសំរាមជាប្រចាំថ្ងៃ កុំទុក គំនរសំរាមបង្អួតភ្ញៀវបរទសដូច្នេះទៀត ។
ទាក់ទិននឹងសំរាមទុកគរដូចភ្នំនេះនគរវត្តមិនអាចសុំការបំភ្លឺពីអាជ្ញាធរដែនដីបានទេ ថាតើហេតុអ្វីបានជាមិនគិតគូរឲ្យក្រុម ហ៊ុនសិុនទ្រីមកកើបសំរាមចេញ? ៕
ដោយ៖ ជ្រោយពេជ្រ