ឃាត់បុរសលោភលន់! លួចទ្រព្យសម្បត្តិបានហើយចាប់រំលោភថែមទៀត

ចែករំលែក៖

ខេត្តព្រះសីហនុ៖ យុវជនម្នាក់ជាប់សង្ស័យពីបទលួចមានស្ថានទំងន់ទោសដោយប្រើហិង្សានឹងរំលោភសេពសន្ថវៈ ត្រូវបានស្ត្រីវ័យជាង៥០ម្នាក់ ប្តឹងថាបានចាប់រំលោភ នឹងប្លន់យកទ្រព្យក្នុងពេលគាត់នៅផ្ទះម្នាក់ឯង ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៨និង ៣០នាទីយប់ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៦ នៅចំណុចខាងជើងវត្តភ្នំពេជ្រ ស្ថិតក្នុងភូមិអូចំណារ ឃុំអូឧកញ្ញ៉ាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

តាមប្រភពពីប៉ូសីសស្រុកបានឲ្យដឹងថា ជនសង្ស័យដែលជាប់ចោទនោះឈ្មោះ ម៉ៅ រដ្ឋា ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរជាងសំណង់ មានទីលំនៅ ភូមិ៣ សង្កាត់៣ ក្រុងព្រះសីហនុ បានចូលមកធ្វេីសកម្មភាពលួចយកលុយ មាសរួចហេីយបានចាប់រំលោភដោយប្រើហិង្សា ទៅលើស្ត្រីរងគ្រោះឈ្មោះ សៀន ទូច ភេទស្រី អាយុ៥៣ឆ្នាំ មុខរបរធ្វើស្រែ។

ប្រភពដដែលបានបន្តទៀតថា មុនកើតហេតុជនសង្ស័យបានចូលទៅផ្ទះស្ត្រីរងគ្រោះ រកលួចមាន់តែពេលធ្វើសកម្មភាពមាន់ស្រែស្ត្រីជនរងគ្រោះមកទាន់ ជនសង្ស័យក៏ស្ទុះមកចាប់ចងដៃទៅលើជាប់ផ្ទះហើយដោះខ្សែក ឆែកឆេររកបានលុយមួយចំនួន ហើយក៏ចាប់រំលោភស្ត្រីរងគ្រោះឈរទាំងដៃជាប់ចំណង រហូតបានសម្រេចតែម្តង បន្ទាប់មកជនសង្ស័យបានទៅអង្គុយផឹកនៅក្នុងភូមិនោះ ហេីយក៏ត្រូវសមត្ថកិច្ចមកចាប់ឃាត់ខ្លួនតែម្តង ។

សម្ភារដែលយកបានពីជនសង្ស័យមានលុយខ្មែរចំនួន ១០៤ ២០០រៀល និងលោហធាតុពណ៌លឿង១ខ្សែរប្រវែង៦០សង់ទីម៉ែត្រ និងទូរស័ព្ទដៃជនរងគ្រោះ១គ្រឿង៕

fb_img_1474882114643 fb_img_1474882102129 fb_img_1474882109155

...

ដោយ៖ ឆ្លាម សមុទ្រ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print