ភ្នំពេញ ៖ ប្រជាពលរដ្ឋរស់នៅក្នុងភូមិត្នោតជ្រុំនាំគ្នាភ្ញាក់ផ្អើលបន្ទាប់បានប្រទះឃើញបុរសម្នាក់ចងកសម្លាប់ខ្លួនក្នុងផ្ទះស្លាប់ចោលកូនពីរនាក់ឲ្យនៅកំព្រាឪពុករស់នៅមួយម្តាយដែលចុះចោល គាត់ជាង ៣ខែមកហើយនោះ ។
ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង៤និង៤០នាទីល្ងាចថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៦នេះ នៅភូមិត្នោតជ្រុំ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ។
មន្ត្រីបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ចុង មករា ភេទប្រុស អាយុ ៣៦ឆ្នាំ មុខរបរ រត់រ៉ឺម៉កម៉ូតូ រស់នៅផ្ទះកើតហេតុខាងលើ ។
ម្តាយជនរងគ្រោះបានឲ្យដឹងថា ការធ្វើអត្តឃាតរបស់កូនប្រុសគាត់នេះដោយសារតែតូចចិត្តប្រពន្ធចុះចោលអស់រយៈពេលជិត៣ខែមកហើយដោយយកកូនទៅជាមួយមិនឲ្យនៅ ជួបមុខនោះឡើយ ។
សមត្ថកិច្ចជំនាញដែលចុះទៅធ្វើកោសល្យវិច័យបានសន្និដ្ឋានថា ជនរងគ្រោះពិតជា ធ្វើអត្តខាតចងកសម្លាប់ខ្លួនពិតមែន បន្ទាប់ពីមិនរកឃើញស្លាកស្នាមណាមួយដែលគួរបឲ្យសង្ស័យថាជាអំពើមនុស្សឃាត និងរកឃើញសំបុត្ររបស់ជនរងគ្រោះមួយច្បាប់រៀបរាប់តូចចិត្តប្រពន្ធរត់ចោល។
បន្ទាប់ពីពិនិត្យនិងធ្វើកោសល្យវិច័យរួច សាកសពជនរងគ្រោះត្រូវបានសមត្ថកិច្ច ជំនាញប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វបុណ្យតាមប្រពៃណី ៕
ដោយ៖ ប្រាថ្នា