អ្នករត់ម៉ូតូកង់៣ម្នាក់ដួលដាច់សរសៃឈាមស្លាប់ក្បែរបន្ទប់ទឹកស្ថានីយ៍ប្រេង TOTAL

ចែករំលែក៖

ខេត្តបាត់ដំបង​ ៖ បុរស​ម្នាក់​ដែល​មានមុខរបរ​រត់ម៉ូតូកង់៣ម្នាក់ បាន​ដួល​ស្លាប់​ភ្លាម​ៗ​ក្បែរ​បន្ទប់ទឹក​ក្នុង​ស្ថានីយ៍​ប្រេង​មួយ​កន្លែង កាលពី​វេលា​ម៉ោង​២​ និង​៣០​នាទី​រសៀល​ថ្ងៃ​ទី ០៧ សីហា នៅ​ចំណុច​ភូមិ​ព្រែក​មហាទេព សង្កាត់​ស្វាយប៉ោ ក្រុង​បាត់ដំបង ដែល​ទំនងជា​ដាច់​សរសៃឈាម​។ នេះ​បើ​តាម​ការ​វាយតម្លៃ​បឋម​របស់​មន្ត្រី​ជំនាញ​ ។

របាយ​ការ​ណ៍​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ជន​រង​គ្រោះ​ឈ្មោះ សុខ សល់ ភេទ​ប្រុស​ អាយុ​៤៥​ឆ្នាំ នៅ​ភូមិ​បោះ​ពោ​ធិ៍ ឃុំ​អូរ​ដំបង​១ ស្រុក​សង្កែ​ ។ គាត់​មានមុខរ​បរជា​អ្នក​រត់ម៉ូតូកង់៣ ហើយ​ត្រូវ​គេ​ប្រទះ​ឃើញ​គាត់​ដេក​ស្លាប់​លើ​ច្រក​ចង្អៀត​មួយ​នៅ​ក្បែរ​បន្ទប់ទឹក ក្នុង​ស្ថានីយ​ប្រេង​TOTAL​ ។

មនុស្ស​ជា​ច្រើន​មានការ​ភ្ញាក់ផ្អើល ហើយ​សមត្ថកិច្ច​ក៏​បាន​ចុះ​ទៅ​កាន់​ទីនោះ​ដែរ ដើម្បី​ពិនិត្យ​ស្ថានភាព​កើត ហេតុ និង​សាកសព​ជន​រង​គ្រោះ​ ។ គ្រូពេទ្យ និង​មន្ត្រី​បច្ចេកទេស ដែល​បាន​ធ្វើការ​ត្រូ​ត​ពិនិត្យ​ទីតាំង និង​ធ្វើ​កោសល្យវិច័យ ហាក់​រក​មិនឃើញ​ស្លាក​ស្នាម​អ្វី ដែល​គួរ​ឲ្យ​សង្ស័យ​ថា ជា​បទល្មើស​ទេ​។

ផ្ទុយ​ទៅ​វិញ បើ​ផ្នែក​លើ​សាវតា​ជន​រង​គ្រោះ និង​ស្ថានភាព​ជាក់ស្ដែង​នៅ​ចំណុច​កើតហេតុ គេ​សង្ស័យ​ជន​រង​គ្រោះ​ «​ដួល​ហើយ​ដាច់​សរសៃឈាម​» ទើប​ជួប​គ្រោះថ្នាក់​ដល់​ជីវិត​បែប​នេះ​ ។ យ៉ាងណា ក្រោយ​បញ្ចប់​ការ​ត្រូ​ត​ពិនិត្យ សមត្ថកិច្ច​បាន​ធ្វើ​កំណត់ហេតុ​ប្រគល់​សព​ជន​រង​គ្រោះ​ទៅឱ្យ​ក្រុម​គ្រួរ​សារ​ដឹក​យក​ទៅ​ធ្វើ​បុ​ណ្យ​តាម​ប្រពៃណី​ហើយ​ ៕

...

ដោយ៖ សុរិយា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print