ទុស្សេខ្សែភ្លើងឆេះតូបលក់ទូរស័ព្ទហ្មត់ ផ្អើលអ្នកភូមិនៅស្រុកថ្មគោល

ចែករំលែក៖

ខេត្តបាត់ដំបង ៖ តូបលក់ទូរស័ព្ទដែលមានទំហំសមល្មមមួយខ្នង ត្រូវព្រះអគ្គីលេបត្របាក់់​យកអស់គ្មានសល់ កាលពីវេលាម៉ោងល្ងាចថ្ងៃទី​០៧ សីហា ស្ថិតនៅចំណុចទីប្រជុំជនតូចមួយ ក្នុងភូមិសូភី ឃុំអន្លង់រុន ស្រុកថ្មគោល តែពុំមានគ្រោះថ្នាក់មនុស្សទេ ។

មន្រ្តីមូលដ្ឋាន​បានរាយការណ៍ថា តូបលក់ទូរស័ព្ទនោះជារបស់ឈ្មោះ វ៉ាន់ រ៉ូស្សា ភេទប្រុស អាយុ៣៣ឆ្នាំ ។ តូបនេះ ធ្វើពីដែកប្រក់ និង​បាំងស័ង្កសី ដែលមានទំហំប្រហែលជិត០៣ម៉ែត្រ៤ជ្រុង ។ បើតាមសមត្ថកិច្ច​ដែលបានស្រង់សម្ដីជនរងគ្រោះ បាននិយាយថា អគ្គិភ័យនោះបង្កឡើង​ដោយការទុស្សេចរន្តអគ្គិសនីនៅក្នុងតូប ។

អគ្គិភ័យបានឆាបឆេះរបស់របផ្សេងៗទៀត ដែលនៅក្នុងតូបយ៉ាងឆាប់រហ័ស ដែលមិនអាចជួយសង្រ្គោះបាន ។ ក្រៅពីម្ចាស់តូប អុ្នកភូមិជាច្រើននាក់បាននាំគ្នាជួយពន្លត់ភ្លើង តែមិនអាចទប់ស្កាត់ ឬបង្រ្កាបបានឡើយ ទើបបណ្ដោយឱ្យព្រះអគ្គីប្រឹងលេបយកអស់គ្មានសល់ទ្រព្យសម្បត្តិនានា និង​ទូរស័ព្ទដែលដាក់តាំងលក់ ។

...

ជនរងគ្រោះមិនបានប្រាប់ពីចំនួនទូរស័ព្ទដែលត្រូវខូចខាតទេ ប៉ុន្តែបាននិយាយថា ទ្រព្យសម្បត្តិទាំងអស់ដែលមាននៅក្នុងតូបត្រូវបានក្លាយជាចំណីព្រះអគ្គីត្រិមមួយប៉ព្រឹចភ្នែកប៉ុណ្ណោះ សល់តែដែកស័ង្កសី ដែលជាសម្បកតូប ៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print