ឈាមស្រែកស្បែកហៅ,ប្តីដែលចាក់ប្រពន្ធ ៥កាំបិតស្លាប់ រួចជិះម៉ូតូរត់គេចខ្លួន ត្រូវសមត្ថកិច្ចតាមចាប់បាននៅស្រុកពារាំង ខេត្តព្រៃវែង

ចែករំលែក៖

ខេត្តតាកែវ៖ ជនសង្ស័យជាប្តីដែលបានប្រើកាំបិតចាក់ប្រពន្ធរបស់ខ្លួនប្រមាណ ៥កាំបិត បណ្តាលឱ្យស្លាប់ ហើយជិះម៉ូតូរត់គេចខ្លួននោះ ត្រូវបានកម្លាំងនគរបាលតាមស្រាវជ្រាវ និងចាប់ខ្លួនបានហើយ នៅខេត្តព្រៃវែង។

តាមការបញ្ជាក់របស់សមត្ថកិច្ច នៅថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៦ កម្លាំងនគរបាលដឹកនាំដោយ លោក ឌុក ធីយ៉ា អធិការនគរបាលស្រុកត្រាំកក់ បានសហការស្រាវ ជ្រាវ និងតាមប្រមាញ់ជនសង្ស័យ រហូតឈានដល់ការចាប់ខ្លួនបាននៅស្រុកពារាំង ខេត្តព្រៃវែង។

ករណីនេះបានកើតឡើងកាលពីវេលាម៉ោងប្រមាណ ១១: ៤០ព្រឹក ថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៦ ស្ថិតនៅ ភូមិដកវ៉ាន ឃុំឧត្តមសូរិយា ស្រុកត្រាំកក់ ខេត្តតាកែវ។ ជនរងគ្រោះឈ្មោះ និល ចាន់សុភា ភេទស្រី អាយុ៥០ឆ្នាំ ត្រូវបានប្តីឈ្មោះ ជុំ ផូ អាយុ៤៨ឆ្នាំ ប្រើកាំបិតចាក់ប្រមាណ ៥កាំបិត បណ្តាលឱ្យស្លាប់។

ក្រោយធ្វើសកម្មភាព ជនសង្ស័យបានជិះម៉ូតូ Dream C125 ពណ៌ខ្មៅ ផលិតឆ្នាំ២០២០ ពាក់ផ្លាកលេខ តាកែវ 1V-4858 រត់គេចខ្លួន។ ទោះជាយ៉ាងណា ក្រោយទទួលបានព័ត៌មាន កម្លាំងនគរបាលបានបើកការស្រាវជ្រាវយ៉ាងសកម្ម រហូតតាមរកឃើញ និងចាប់ ខ្លួនជនសង្ស័យបាននៅខេត្តព្រៃវែង។

...

បច្ចុប្បន្ន ជនសង្ស័យត្រូវបាននាំមកកាន់សមត្ថកិច្ច ដើម្បីសាកសួរ និងកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់។ ចំពោះ មូលហេតុដែលនាំឱ្យកើតមានអំពើហិង្សាឈានដល់ការសម្លាប់ប្រពន្ធ សមត្ថកិច្ចកំពុងបន្តស្រាវជ្រាវ និងបំភ្លឺបន្ថែម៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print