លោកឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី សូមជូនពរប្អូនៗទាំងអស់ឱ្យទទួលបានជោគជ័យក្នុងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ!

ចែករំលែក៖

ខេត្តមណ្ឌលគិរី ៖ ខណៈការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ជិតមកដល់នាពេលខាងមុខនេះ សូមជូនពរ និងផ្តល់កម្លាំងចិត្តដល់ប្អូនៗសិស្សានុសិស្សទាំងអស់ សូមប្អូនៗថែរក្សាសុខភាពឱ្យបានល្អ សម្រាកឱ្យបានគ្រប់គ្រាន់ រក្សាស្មារតីឱ្យរឹងមាំ មានទំនុកចិត្ត និងជឿជាក់លើសមត្ថភាពរបស់ខ្លួន ព្រមទាំងប្រឹងប្រែងឱ្យអស់ពីលទ្ធភាពក្នុងការប្រឡង។ នេះជាប្រសាសន៍ លោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) នៅថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៦ ពីខេត្តមណ្ឌលគិរី ។

លោកឧបនាយករដ្ឋមន្ត្រី បានបន្តថា ៖ រាល់ការខិតខំក្នុងការរៀនសូត្រ និងការតស៊ូលះបង់របស់ប្អូនៗកន្លងមក គឺជាមូលដ្ឋានដ៏សំខាន់សម្រាប់ឆ្ពោះទៅរកលទ្ធផលល្អប្រសើរតាមក្តីប្រាថ្នា និងបន្តឈានទៅកាន់ជំហានថ្មីៗប្រកបដោយភាពជោគជ័យក្នុងជីវិត និងការសិក្សានាពេលអនាគត។

លោកឧបនាយករដ្ឋមន្ត្រី សូមជូនពរប្អូនៗទាំងអស់ឱ្យទទួលបានជោគជ័យក្នុងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ!

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print