ខេត្តព្រះវិហារ៖ មន្ត្រីឧទ្យានុរក្សដែនជម្រកសត្វព្រៃ ឆែប-ព្រះរការ និងគូលែន-ព្រហ្មទេព ចំនួន ១៤នាក់ បានសុំគោលការណ៍អនុញ្ញាត ព្រះរាជអជ្ញា ចុះបង្រ្កាបទីតាំងសិប្បកម្មកែច្នៃឈើខុសច្បាប់ នៅឃុំពោធិ៍ ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ នៅថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៦។
ក្នុងប្រតិបត្តិការបង្រ្កាបនេះមន្ត្រីឧទ្យានុរក្សបានចុះបង្រ្កាបចំនួន៤ ទីតាំង (១ទីតាំងមានសកម្មភាព ៣ទីតាំងទៀត មិនមានសក្មភាពព) ៤ទីតាំង (ជាក់ស្តែងសកម្មភាពបទល្មើសមានតែ ១ទីតាំងទេ ចំណែក ៣ទីតាំងទៀតមិនមានសកម្មភាពបទល្មើសអ្វីទេ) បានដកហូតឈើអារចម្រុះជ្រៀករួច ចំនួន ១,៤៦៤ម៉ែត្រត្រីគុណ និងប្រភេទឈើដើមច្រម៉ាស មូលប្រវែង ២ម៉ែត្រ មានមុខកាត់ពី ១០សង់ទីម៉ែត្រ- ១៥សង់ទីម៉ែត្រ ចំនួន ២៤ដុំ គោយន្តកន្ត្រៃចំនួន ២គ្រឿង ម៉ាស៊ីនជ្រៀកឈើ ១គ្រឿង កង់យោងអូសផ្លែជ្រៀក ចំនួន ១ ជើងម៉ែត្រតាបចំនួន ១។
ចំពោះវត្ថុតាង មន្ត្រីឧទ្យានុរក្សបានយកទៅរក្សាទុកនៅស្នាក់ការអូរកក់ ដើម្បីមានចំណាត់ការបន្ត។
មន្ទីរបរិស្ថានខេត្តព្រះវិហារ នឹងបន្តសហការជាមួយអាជ្ញាធរ សមត្ថកិច្ចពាក់ព័ន្ធ ជាពិសេសធ្វើការជិតស្និទ្ធជាមួយព្រះរាជអាជ្ញា ដើម្បីអនុវត្តនីតិវិធីច្បាប់ចំពោះបទល្មើសធនធានធម្មជាតិ៕










