នគរបាលស្រុកភ្នំស្រួច សហការជាមួយនគរបាលស្រុកកំពង់សិលាឃាត់ខ្លួនជនសង្ស័យ០១នាក់ករណីលួចម៉ូតូ

ចែករំលែក៖

ខេត្តកំពង់ស្ពឺ÷ដោយអនុវត្តតាមការចង្អុលដឹកនាំបញ្ជាពីលោកឧត្ដមសេនីយ៍ទោ ឃឹក សុកខៃ ស្នងការនគរបាលខេត្តកំពង់ស្ពឺ នៅថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៦ ម៉ោង ១៨និង១០នាទី ផ្ទះលក់ម៉ូតូ ភូមិផ្សារត្រែងត្រយឹង ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច បានប្ដឹងជនសង្ស័យ ០១នាក់ ភេទប្រុស មិនស្គាល់អត្តសញ្ញាណ បានលួចម៉ូតូ០១គ្រឿង ម៉ាកហុងដា សេ១២៥ ពណ៌ខ្មៅ សេរី២០២១ ពាក់ផ្លាកលេខកំពង់ស្ពឺ1K-1187 ជិះទៅទិសខាងលិច។

ម្ចាស់ម៉ូតូជាជនរងគ្រោះឈ្មោះ ហោ ប៊ុនលី ភេទប្រុស អាយុ៥២ឆ្នាំ រស់នៅភូមិផ្សារត្រែងត្រយឹង ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។

ក្រោយពីទទួលបានពាក្យបណ្តឹងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលត្រែងត្រយឹង នៃអធិការដ្ឋាននគរបាលស្រុកភ្នំស្រួច សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកកំពង់សិលា ខេត្តព្រះសីហនុ ឃាត់ខ្លួនជនសង្ស័យ ០១នាក់ឈ្មោះ ហ៊ុយ សំអេឡិច ភេទប្រុស អាយុ១៨ឆ្នាំ រស់នៅភូមិទី១ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ឃាត់នៅផ្លូវជាតិលេខ៤(១២៤-១២៥) ភូមិក្រាំងអាត់ ឃុំកំពង់សិលា ស្រុកកំពង់សិលា ខេត្តព្រះសីហនុ រួមទាំងវត្ថុតាងខាងលើ ដើម្បីជំនាញព្រហ្មទណ្ឌស្រុកភ្នំស្រួចចាត់ការបន្ដ។

...

ចំពោះម៉ូតូខាងលើបានប្រគល់ជូនម្ចាស់ដើមវិញ៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print