សមត្ថកិច្ចបើកប្រតិបត្តិការ ចាប់ខ្លួនជនសង្ស័យដែលចាក់សម្លាប់ប្រពន្ធនៅស្រុកត្រាំកក់ ខេត្តតាកែវបានហេីយ

ចែករំលែក៖

ខេត្តតព្រៃវែង ៖ ករណីឃាតកម្មដ៏រន្ធត់មួយបានកើតឡើងកាលពីវេលាម៉ោងប្រមាណ ១១ព្រឹក ថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៦ ស្ថិតនៅភូមិដកវ៉ាន ឃុំឧត្តមសូរិយា ស្រុកត្រាំកក់ ខេត្តតាកែវ ដោយបុរសជាប្តីបានប្រើកាំបិតចាក់ប្រពន្ធរបស់ខ្លួនប្រមាណ ៥កាំបិត បណ្តាលឱ្យស្លាប់នៅនឹងកន្លែង នោះសមត្ថកិច្ចតាមប្រមាញ់ចាប់ឃាតក បានហើយ។

ជនរងគ្រោះឈ្មោះ និល ចាន់សុភា ភេទស្រី អាយុ៥០ឆ្នាំ ខណៈជនសង្ស័យជាប្តីឈ្មោះ ជុំ ផូ អាយុ៤៨ឆ្នាំ។ ក្រោយធ្វើសកម្មភាព ជនសង្ស័យបានជិះម៉ូតូ Dream C125 ពណ៌ខ្មៅ ផលិតឆ្នាំ២០២០ ពាក់ផ្លាកលេខ តាកែវ 1V-4858 រត់គេចខ្លួន។

ក្រោយទទួលបានព័ត៌មានអំពីករណីនេះ លោកឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន ស្នងការនគរបាលខេត្តព្រៃវែង បានធ្វើការចង្អុលបង្ហាញ និងដាក់បទបញ្ជាឱ្យកម្លាំងជំនាញចាត់វិធានការស្រាវជ្រាវ និងតាមចាប់ជនសង្ស័យឱ្យបានឆាប់បំផុត។

ក្រោមការដឹកនាំរបស់ លោកវរសេនីយ៍ទោ ស៊ុំ សីហា អធិការនគរបាលស្រុកពារាំង កម្លាំងនគរបាលស្រុកពារាំង បានសហការជាមួយកម្លាំងនគរបាលខេត្តតាកែវ និងកម្លាំងនគរបាលទូទាំងខេត្តព្រៃវែង ដោយបានរាយកម្លាំងតាមគោលដៅ និងគ្រប់ច្រកល្ហក ដើម្បីស្វែងរកជនសង្ស័យ។

តាមរយៈកិច្ចសហការរវាងកម្លាំងសមត្ថកិច្ច និងការស្រាវជ្រាវយ៉ាងសកម្ម ជនសង្ស័យត្រូវបានសមត្ថកិច្ច តាមរកឃើញ និងចាប់ខ្លួនបាននៅក្នុងខេត្តព្រៃវែង ហើយបាននាំខ្លួនមកកាន់សមត្ថកិច្ច ដើម្បីបន្តនីតិវិធី។

បច្ចុប្បន្ន ជនសង្ស័យត្រូវបានឃាត់ខ្លួន ដើម្បីធ្វើការសាកសួរ និងកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់។

ចំពោះ មូលហេតុដែលនាំឱ្យកើតមានអំពើហិង្សារហូតឈានដល់ការសម្លាប់ប្រពន្ធ សមត្ថកិច្ចកំពុងបន្តស្រាវជ្រាវ និងធ្វើការបំភ្លឺបន្ថែម ដើម្បីកំណត់មូលហេតុ និងព័ត៌មានពាក់ព័ន្ធនឹងករណីនេះ។

ការចាប់ខ្លួនជនសង្ស័យបានយ៉ាងឆាប់រហ័សនេះ បង្ហាញពីការយកចិត្តទុកដាក់ និងកិច្ចសហការរបស់កម្លាំងសមត្ថកិច្ចក្នុងការស្វែងរកជនប្រព្រឹត្តបទល្មើស និងរក្សាសន្តិសុខ សណ្តាប់ធ្នាប់សង្គម ។ សូមសរសើរសមត្ថកិច្ចស្រាវជ្រាវបានលឿន ៕ 

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print