ខេត្តកណ្ដាល៖ នគរបាលស្រុកលើកដែក តាមបទបញ្ជារបស់លោកវរសេនីយ៍ឯក អាំ ធូ អធិការនគរបាលស្រុកលើកដែក នៅថ្ងៃទី០៩ ខែសីហាឆ្នាំ២០២៦ បានបង្ក្រាបករណីជួញដូរ រក្សាទុក និង ប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀនចំណុចផ្ទះរបស់ឈ្មោះ ផល សុភា ស្ថិតនៅក្នុងភូមិស្ពានដែក ឃុំព្រែកទន្លាប់ ស្រុកលេីកដែក ខេត្តកណ្តាល។
ប្រភពព័ត៌មានឲ្យដឹងថា ជនសង្ស័យចំនួន ០៣ នាក់
១ ៖ ឈ្មោះ ក្រាញ់ រាជ ភេទប្រុស អាយុ ៣៤ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅភូមិស្ពានដែក ឃុំព្រែកទន្លាប់ ស្រុកលើកដែក ខេត្តកណ្តាល មានសារធាតុញៀនក្នុងទឹកនោម (ឃាត់ខ្លួន)។
២ ៖ ឈ្មោះ ម៉ាន់ សៅ ភេទប្រុស អាយុ ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅ ភូមិព្រែកបាក់ ឃុំព្រែកទន្លាប់ ស្រុកលើកដែក ខេត្តកណ្តាល មានសារធាតុញៀនក្នុងទឹកនោម(ឃាត់ខ្លួន)។
៣ ៖ ឈ្មោះ ផល សុភា ភេទប្រុស អាយុ ៣៤ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅ ភូមិស្ពានដែក ឃុំព្រែកទន្លាប់ ស្រុកលើកដែក ខេត្តកណ្តាល (គេចខ្លួន)។
វត្ថុតាងចាប់យករួមមាន
១.ថ្នាំញៀនប្រភេទមេតំហ្វេតាមីន (ម៉ាទឹកកក)ចំនួន០៤ កញ្ចប់តូច ស្មើនឹង០,៧៣ក្រាម ។
២.ទូរស័ព្ទដៃចំនួន០២គ្រឿងម៉ាកOPPO ។
៣.ជញ្ជីងថ្លឹងថ្នាំញៀនចំនួន ០១
៤.បំពង់សម្រាប់ប្រេីប្រាស់គ្រឿងញៀនចំនួន ០៩,ដែកកេះចំនួន ០៤
,កន្ត្រៃចំនួន ០២ និង សម្ភារ:វេចខ្ចប់និងប្រើប្រាស់ថ្នាំញៀនមួយចំនួនទៀត ។
ប្រភពព័ត៌មានឲ្យដឹងថា នៅថ្ងៃទី ០៩ ខែសីហា ឆ្នាំ ២០២៦ មានប្រជាពលរដ្ឋល្អបានរាយការណ៍តាមទូរស័ព្ទប្រាប់កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកទន្លាប់ថា មានមុខសញ្ញាចែកចាយនិងប្រេីប្រាស់គ្រឿងញៀនយ៉ាងសកម្មនៅខាងក្រោយផ្ទះឈ្មោះ ផល សុភា ។ ក្រោយទទួលបានព័ត៌មានភ្លាមកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកទន្លាប់ សហការជាមួយកម្លាំងផ្នែកនគរបាលប្រឆាំងគ្រឿងញៀន បានចុះទៅដល់ទីតាំងក៏ឃើញជនសង្ស័យ ឈ្មោះ ក្រាញ់ រាជ និង ឈ្មោះ ម៉ាន់ សៅ កំពង់ដេកនៅក្នុងរោងក្បែរកន្លែងចិញ្ចឹមមាន់ ។
ពេលនោះកម្លាំងយេីងបានសួរនាំនិងត្រួតពិនិត្យ រកឃើញថ្នាំញៀនលាក់នៅក្នុងកញ្ចប់បារីចំនួន០៣កញ្ចប់ នឹង លាក់នៅក្នុងប្រអប់ដែកចំនួន០១កញ្ចប់នៅ កន្លែង ដេករបស់ជនសង្ស័យ រួមទាំងទាំង២នាក់ រួមទាំងសម្ភារៈសម្រាប់វេចខ្ចប់និងប្រើប្រាស់ថ្នាំញៀនមួយចំនួនទៀត។
បន្ទាប់មកកម្លាំងបានធ្វើការត្រួតពិនិត្យរោងដេក១ទៀតនៅក្បែរនោះរកឃើញជញ្ជីងថ្លឹងថ្នាំញៀន០១គ្រឿង និងឧបករណ៏សម្រាប់ប្រើប្រាស់ថ្នាំញៀនបន្ថែមទៀត បន្ទាប់មកដោយមានបញ្ជារពីលោកអធិការនគរបាលស្រុកលើកដែក និង ដោយមានការសម្របសម្រួលពីលោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកណ្តាល, កម្លាំងបានបន្តធ្វើការឆែកឆេរផ្ទះរបស់ឈ្មោះ ផល សុភានិង ដោយមានការយល់ព្រមពីឪពុកម្តាយបង្កើតជាលទ្ធផលពុំមានរកឃើញវត្ថុតាងពាក់ព័ន្ធក្នុងបទល្មើសបន្ថែមទៀតឡើយ ។
ក្រោយមកកម្លាំងបានបញ្ជូនជនសង្ស័យរួមនឹងវត្ថុតាងមកអធិការដ្ឋានដើម្បី
ដោយ៖ សុរិយា











