ភ្នំពេញ÷ ជនសង្ស័យម្នាក់បានជិះកង់មកលួចមម៉ូតូ១ គ្រឿងម៉ាក HONDA DREAM ពាក់ផ្លាកលេខ ភ្នំពេញ1FT-9595 យកទៅបាត់ស្រមោល ហេីយបានបន្សល់ទុកកង់នៅនិងកន្លែងកេីតហេហេតុ។
តាមការបញ្ជាក់ពីម្ចាស់ម៉ូតូបានឱ្យដឹងថា មុនពេលកេីតហេតុគាត់បានដាក់ទុកម៉ូតូនៅមុខបន្ទប់ផ្ទះជួល ហេីយបានដេីរចូលទៅក្នុងបន្ទប់ទឹកមួយភ្លែត ក៏ចេញមកវីញឃេីញតែកង់ហេីយបាត់ម៉ូតូគាត់ ទេីបបង្កការភ្ញាក់ផ្អើលទាំងកណ្តាលយប់។
ហេតុការណ៍នេះបានបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១:៣០នាទីយប់រំលងអាធ្រាត្រឈានចូលថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៦ ស្ថិតនៅតាមបណ្ដោយផ្លូវលេខ១០០៧ កែងផ្លូវបេតុង ក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
ក្រោយកើតហេតុ កម្លាំងសមត្ថកិច្ចបានចុះមកដល់និងបាននាំជនរងគ្រោះទៅប៉ុស្តិ៍ដើម្បីដាក់ពាក្យបណ្តឹងនិងស្វែងរកជនសង្ស័យដើម្បីបន្តទៅតាមនីតិវិធីច្បាប់៕
ដោយ៖ សុរិយា










