ជិះម៉ូតូបញ្ច្រាសទិសបត់ឆ្លងផ្លូវត្រូវម៉ូតូមួយគ្រឿងទៀតជិះបុករងរបួសធ្ងន់ស្រាល៣នាក់

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់ជិះម៉ូតូបញ្រាសទិសដៅចរាចរណ៍ហេីយបត់ឆ្លងផ្លូវត្រូវម៉ូតូមួយគ្រឿងទៀតជិះបុកបណ្តាលឲ្យរងរបួសធ្ងន់ស្រាល៣នាក់ត្រូវបានរថយន្តកងសង្គ្រោះបន្ទាន់៧១១កងពលតូចលេខ៧០ដឹកកទៅមន្ទីរពេទ្យ។

ហេតុ ការណ៍នេះបានកេីតឡេីងកាលពីវេលាម៉ោង០៥និង៤៥នាទី  ថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៦ នៅផ្លូវជាតិលេខ៣ ភូមិព្រៃព្រីងត្បូង២ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

ជនរងគ្រោះមានឈ្មោះ ឡុង ចាន់ធឿន ភេទប្រុស អាយុ៤៥ឆ្នាំ រងរបួសពកក្បាលខាងក្រោយ និងពិ បាកដង្លើម មានអាសយដ្ឋាននៅ ភូមិត្រើយត្រឹង្ស ឃុំព្រែកអំពិល ស្រុកស្អាង ខេត្តកណ្ដាល។

តាមប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកេីតហេតុគេបានឃេីញបុរសម្នាក់ជិះម៉ូតូហុងដា ឌ្រីម ដឹកសាច់ជ្រូក ធ្វេីដំណេីរតាមបណ្តោយផ្លូវជាតិលេខ៣ ក្នុងទិសដៅពីជេីងទៅត្បូងទាំងបញ្ច្រាសទិសដៅចរាចរណ៍លុះមកដល់ចំណុចកេីតហេតុក៏បានឆ្លងផ្លូវទៅលិចស្រាប់តែមានបុរស២នាក់ជិះម៉ូតូឌុបគ្នាដឹកត្រី ក្តាម ជ្រុលបុកចំពាក់កណ្តាលម៉ូតូបណ្តាលឲ្យភាគីម៉ូតូឆ្លងផ្លូវរងរបួសធ្ងន់ ចំណែកម្ខាងទៀតរងរបួសស្រាលទាំង២នាក់។

...

ក្រោយកេីតហេតុជនរងគ្រោះត្រូវបានរថយន្តសង្គ្រោះរបស់អង្គភាព៧១១ កងពលតូចលេខ៧០ ដឹកបញ្ជូនទៅមន្ទីរពេទ្យព្រះកុសុមះ ចំណែកម៉ូតូត្រូវបានសមត្ថកិច្ចធ្វេីការវាស់វែងយកទៅរក្សាទុករងចាំដោះស្រាយពេលក្រោយ៕ ដោយ៖សុខាសែនជ័យ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print