លោក ហ៊ុន ម៉ានី ជូនពរប្អូនៗបេក្ខជន បេក្ខនារីទាំងអស់ ឱ្យមានស្មារតីរឹងមាំ ប្រកបដោយទំនុកចិត្ត និងទទួលបានជោគជ័យក្នុងការប្រឡង ព្រមទាំងសម្រេចបាននិទ្ទេសល្អប្រសើរគ្រប់ៗគ្នា!

ចែករំលែក៖

ភ្នំពេញ​៖​ នៅក្នុង​ពិធីបើកវិញ្ញាសាប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ១០-១១ សីហា ២០២៦ ក្រោមអធិបតីភាព លោកបណ្ឌិតសភាចារ្យ ហង់ ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងលោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) នៅមណ្ឌលវិទ្យាល័យព្រះស៊ីសុវត្ថិ នាព្រឹកថ្ងៃទី ១០ ខែសីហា ឆ្នាំ២០២៦។ អញ្ជើញមានវត្តមាននាឱកាសនោះរួមមាន លោក លោកស្រី​ តំណាងស្ថាប័នពាក់ព័ន្ធ រួមមានអង្គភាពប្រឆាំងអំពើពុករលួយ រដ្ឋបាលរាជធានីភ្នំពេញ ព្រមទាំងវត្តមានអ្នកសារព័ត៌មានជាច្រើនរូប។

សូមជម្រាបជូនថា ស.ស.យ.ក. តែងតែចូលរួមគាំទ្រវិស័យអប់រំនៅកម្ពុជា ជាពិសេសកំណែទម្រង់ចាប់តាំងពីឆ្នាំ២០១៤ តាមរយៈការចូលរួមជាមួយក្រសួងអប់រំ យុវជន និងកីឡា និងមន្ទីរអប់រំ រាជធានី-ខេត្ត ដើម្បីរៀបចំវគ្គបំប៉នជូនសិស្សានុសិស្សដែលត្រៀមប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ។

លើសពីនេះថែមទៀត ស.ស.យ.ក. បានចូលរួមសង្កេតការណ៍ដំណើរការប្រឡង និងជួយសម្របសម្រួលដល់បេក្ខជនប្រឡង ដូចជា ផ្តល់ទីកន្លែងស្នាក់នៅ ផ្ញើកង់ ម៉ូតូ ចែកទឹក ដើម្បីផ្តល់ជាកម្លាំងចិត្តដល់ប្អូនៗដែលត្រូវប្រឡង។

ក្នុងនាមក្រុមគ្រួសារ ស.ស.យ.ក. លោក​ ហ៊ុន​ ម៉ានី​ សូមជូនពរប្អូនៗបេក្ខជន បេក្ខនារីទាំងអស់ ឱ្យមានស្មារតីរឹងមាំ ប្រកបដោយទំនុកចិត្ត និងទទួលបានជោគជ័យក្នុងការប្រឡង ព្រមទាំងសម្រេចបាននិទ្ទេសល្អប្រសើរគ្រប់ៗគ្នា!

...

ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print