ជនសង្ស័យ០៣នាក់ ពាក់ព័ន្ធ ករណីលួចទ្រព្យសម្បត្តិប្រជាពលរដ្ឋ ត្រូវនគរបាលខណ្ឌដង្កោ ចាប់បញ្ចូនទៅតុលាការ

ចែករំលែក៖

ភ្នំពេញ ៖ កម្លាំងសមត្ថកិច្ចជំនាញ នៃអធិការដ្ឋាននគរបាលខណ្ឌដង្កោ នាព្រឹកថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៦នេះ បានបញ្ចូនជនសង្ស័យ០៣នាក់ទៅកាន់សាលាតំបូងរាជធានីភ្នំពេញ ដេីម្បីផ្តន្ទាទោសតាមច្បាប់ ពាក់ព័ន្ធ ករណីលួច ចំនួន០៣ករណី ( លួចម៉ូតូ,លួចកាបូប,លួចកញ្ចក់រថយន្ត) ។

សមត្ថកិច្ចបានឲ្យដឹងថា ករណីទី១ លួច (ម៉ូតូ) បង្កឡេីងកាលពីថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៦ វេលាម៉ោង១០និង១៥នាទី ត្រង់ចំណុចផ្ទះលេខG១ បុរីH ផ្លូវបេតុង ស្ថិតនៅភូមិព្រៃសលិច សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ និងឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ ថុន សិរីរតនា ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរបុគ្គលិកដឹកជញ្ជូន មានទីលំនៅភូមិព្រៃសលិច សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

ករណី ទី២ លួច (កាបូបយួរដាក់ទ្រព្យសម្បត្តិ) បង្កឡេីងកាលពីថ្ងៃទី០៦ខែសីហា ឆ្នាំ២០២៦ វេលាម៉ោង២០ និង១៦ នាទី(ម៉ោងនៅក្នុងកាមេរ៉ាសុវត្ដិភាព) នៅត្រង់ចំណុចតូបលេខ F2.10 ផ្លូវបេតុង ស្ថិនៅផ្សារបន្លែកួរស្រូវ ស្ថិតនៅភូមិកណ្ដាល សង្កាត់រលួស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ ដោយឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ ឡុយ បញ្ញា ភេទប្រុស អាយុ ២០ឆ្នាំ មុខរបរកម្មករ ស្នាក់នៅភូមិកណ្ដាល សង្កាត់រលួស ខណ្ឌដង្កោ ភ្នំពេញ។

ករណី ទី៣ លួច (កញ្ចក់រថយន្ត) បង្កឡេីងកាលពីថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២៦ វេលាម៉ោង១១និង៤៧នាទី (ម៉ោងនៅក្នុងកាមេរ៉ាសុវត្តិភាព) ត្រង់ចំណុចចំហៀងផ្ទះលេខH០១ ផ្លូវបេតុង (សំណង់ផ្ទះល្វែងកសិកម្មចំការដូង) ស្ថិតនៅភូមិខ្វា សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ ឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ អ៊ឹង ហ្វីហាវ ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅផ្ទះលេខG១១ ផ្លូវបេតុង (សំណង់ផ្ទះល្វែងកសិកម្ម) ភូមិខ្វា សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

...

បច្ចុប្បន្ន នេះ ជនសង្ស័យទាំង០៣នាក់ខាងលេី ត្រូវបានកម្លាំងសមត្ចកិច្ចជំនាញកសាងសំណុំរឿងបញ្ចូនទៅកាន់សាលាតំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមផ្លូវច្បាប់ ៕ ដោយ ៖ ភារ៉ា ដង្កោ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print