ខ្លាចឪពុក-ម្តាយ ស្តីបន្ទោស សិស្សម្នាក់ មិនមានឈ្មោះក្នុងបញ្ជីប្រឡង តែបែរជាមកប្រឡង ត្រូវបាន ACU អញ្ជើញឪពុករបស់សិស្ស មកទទួលកូន

ចែករំលែក៖

ខេត្តកំពង់ចាម ៖ ការប្រឡងបាក់ឌុប មានសិស្សម្នាក់នៅ កំពង់ចាម មិនមានឈ្មោះប្រឡង បែរជាមកមណ្ឌល ព្រោះខ្លាចឪពុកម្តាយដឹងថាខ្លួនធ្លាក់ថ្នាក់ទី១១ ។

សូមបញ្ជាក់ថា ៖ មានរឿងរ៉ាវមួយកើតឡើងនៅមណ្ឌលវិទ្យាល័យ ហ៊ុន សែន សំបួរមាស ខេត្តកំពង់ចាម នាព្រឹកថ្ងៃទី១១ ខែសីហា ខណៈសិស្សប្រុសម្នាក់បានមកមណ្ឌលប្រឡងទាំងខ្លួនមិនមានឈ្មោះក្នុងបញ្ជីបេក្ខជនប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ។

បេីតាមACU សិស្សរូបនេះ បានធ្លាក់ថ្នាក់ទី១១ ក្នុងឆ្នាំសិក្សា២០២៤-២០២៥ ប៉ុន្តែបានប្រាប់ឪពុកម្តាយថា ខ្លួនមានឈ្មោះប្រឡងបាក់ឌុបឆ្នាំ២០២៦។ ក្រោយការផ្ទៀងផ្ទាត់របស់គណៈមេប្រយោគ និងក្រុមការងារសង្កេតការណ៍ ACU បានរកឃើញថា សិស្សរូបនេះពុំមានឈ្មោះក្នុងបញ្ជីបេក្ខជនប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ១០ សីហា ២០២៦ ឡើយ។

ពាក់ព័ន្ធនឹងករណីនេះ ភាគីពាក់ព័ន្ធបានអញ្ជើញឪពុករបស់សិស្សមកបញ្ជាក់ និងទទួលស្គាល់ថា កូនរបស់ខ្លួនពិតជាបានធ្លាក់តាំងពីថ្នាក់ទី១១ និងមិនមានឈ្មោះក្នុងបញ្ជីបេក្ខជនប្រឡងឡើយ។ សិស្សរូបនេះ ក៏បានធ្វើកំណត់ហេតុ និងសន្យាកែប្រែខ្លួន មិនប្រព្រឹត្តកំហុសបែបនេះបន្តទៀត នៅចំពោះមុខគណៈកម្មការប្រឡង និងឪពុករបស់ខ្លួន។

...

ប្រភព៖ ACU

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print