ការបើកប្រធានវិញ្ញាសាជានិមិត្តរូប នាថ្ងៃទី២នៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ១០ សីហា ២០២៦ នៅមណ្ឌលប្រឡង បឋមសិក្សាកុលាបទី១

ចែករំលែក៖

ភ្នំពេញ៖ លោកបណ្ឌិតសភាចារ្យ ហង់ ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានថ្លែងថា ៖ នាព្រឹកថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៦ ខ្ញុំបានចូលរួមបើកប្រធានវិញ្ញាសា និងកាត់ស្រោមប្រធានវិញ្ញាសាគណិតវិទ្យា ថ្នាក់វិទ្យាសាស្ត្រសង្គម ជានិមិត្តរូប នៅមណ្ឌលប្រឡង បឋមសិក្សាកុលាបទី១ សម្រាប់ពេលព្រឹកថ្ងៃទី២នៃដំណើរការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ១០ សីហា ២០២៦ ដែលនៅមណ្ឌលប្រឡងបឋមសិក្សាកុលាបទី១នេះ មានបន្ទប់ប្រឡងចំនួន ២០បន្ទប់ និងបេក្ខជនប្រឡង ចំនួន ៥០០នាក់។

សូមបញ្ជាក់ថា នៅថ្ងៃទី២ នៃការ ប្រឡង សញ្ញបត្រមធ្យមសិក្សា ទុតិយភូមិ ឬបាក់ឌុប សម្រាប់ថ្នាក់វិទ្យាសាស្រ្ត នៅពេលព្រឹកមានវិញ្ញាសា អក្សរសាស្រ្តខ្មែរ (៩០នាទី) និង រូបវិទ្យា (៩០នាទី) ហើយ ពេលរសៀល វិញ្ញាសាគណិតវិទ្យា (១៥០នាទី)។ ដោយ ឡែក សម្រាប់ថ្នាក់វិទ្យាសាស្រ្តសង្គម នៅពេលព្រឹកមានវិញ្ញាសាគណិតវិទ្យា (៩០នាទី) សិលធម៌ ពលរដ្ឋវិជ្ជា (៩០នាទី) ហើយ និងពេលរសៀល វិញ្ញាសា អក្សរសាស្រ្តខ្មែរ (១៥០នាទី)។

សូមបន្តតាមដានផេកក្រសួងអប់រំ យុវជន និងកីឡា ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស ច្បាស់ការ និងទុកចិត្តបានពាក់ព័ន្ធនឹងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ១០ សីហា ២០២៦៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print