ឥទ្ធិពលប្រើប្រាស់គ្រឿងបំពានច្បាប់ ប៉ុនប៉ងរំលោភសេពសន្ថវៈមានស្ថានទម្ងន់ទោសទាក់ទងនឹងជនរងគ្រោះជាអនីតិជន

ចែករំលែក៖

ខេត្តកណ្តាល ÷ តម្រេកនៃកាមគុណ ដែលកើតចេញពីការប្រើប្រាស់នូវសារធាតុញៀនបណ្តាលឲ្យចិត្តហ៊ានប៉ុន ប៉ងរំលោភសេព្វសន្ថវ:មានស្ថានទម្ងន់ទោស ទាក់ទងនឹងជនរងគ្រោះជាអនីតិជន។ ករណីនេះកើតកាលពីវេលាម៉ោង១៦និង១០នាទីថ្ងៃទី០៩ថ្ងៃសីហាឆ្នាំ២០២៦ នៅចំណុច ក្នុងព្រៃក្បែរផ្លូវលំ ក្នុងភូមិចុងកោះ សង្កាត់កោះឩកញ៉ាតី ក្រុងអរិយក្សត្រ ខេត្តកណ្តាល និងត្រូវសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យតាមពាក្យបណ្តឹងនៅថ្ងៃទី១០ខែសីហាឆ្នាំ២០២៦ ។

 

ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា ដើមបណ្តឹងមានឈ្មោះ ប៉េង ចំណាន ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ មុខ របរលក់ដូរ (ជាឪពុកកុមារីរងគ្រោះ ) និងកុមារីរងគ្រោះមានអាយុ ០៧ឆ្នាំ មុខរបរសិស្សរៀនថ្នាក់ទី២។ ចំណែកជនសង្ស័យមានឈ្មោះ ភក្តី ចាន់ដារ៉ា ភេទប្រុស អាយុ ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករសំណង់ (វិជ្ជមាននូវសារធាតុញៀន + ) និងមានទីលំនៅក្នុងភូមិ- សង្កាត់កើតហេតុជាមួយកុមារីរងគ្រោះដែរ ។

 

តាមការបំភ្លឺពីឪពុកកុមារីរងគ្រោះ បញ្ជាក់ជូនសមត្ថកិច្ចថា នៅមុនពេលកើតហេតុ ខ្លួនបានជិះម៉ូតូទៅលេងនៅផ្ទះមិត្តភគ្រ័បានបន្តិច កូនស្រីខ្លួន(កុមារីរងគ្រោះ ) បានជិះកង់មកសុំលុយ ២០០០រៀល ឪពុកក៏បានឲ្យលុយ និងឲ្យកូនជិះកង់ត្រឡប់ទៅផ្ទះវិញបានបន្តិចក៏ស្រាប់

តែឮសម្លេងកូនស្រី ស្រែកឮៗថា ប៉ាជួយកូនផង ៗ។ ពេលនោះឪពុកក៏ស្ទុះទៅរកកូន ឃើញកូនរត់ចេញពីក្នុងព្រៃ និងក៏បានឃើញជនសង្ស័យ រត់ចូលទៅក្នុងព្រៃនិងបានផ្លោះរបងចូលដីឡូតិ៍មួយកន្លែងទៅបាត់។

 

បន្ទាប់មកកុមារីរងគ្រោះ បានប្រាប់ឱពុកថា ពេលកំពុងជិះកង់តាមផ្លូវក្បែរព្រៃមួយកន្លែង ខ្លួនឃើញជនសង្ស័យ បានដើរចេញពីក្នុងព្រៃ ហើយស្រែកហៅខ្លួនថា មីអូនមកនេះ ទិញបារីឲ្យបងបន្តិច។ ដោយកុមារីរងគ្រោះស្គាល់ ជនសង្ស័យ ថាជាចៅរបស់យាយយ៉ាន់ នៅក្នុងភូមិ ក៏ឈប់កង់ ស្រាប់តែជនសង្ស័យបានចាប់ទាញកង់ខ្លួន និងចាប់ទាញខ្លួន អូសចូលព្រៃហើយបានធ្វើ សកម្មភាពចាប់ទាញអាវខ្លួនទៀតផង។ ពេលនោះនាងភ័យខ្លាច ក៏ស្រែកយំ និងស្រែកថា ប៉ាជួយកូនផង ៗ ឯជនសង្ស័យក៏លែងអាវនាងហើយរត់ចូលព្រៃបាត់។

 

បន្ទាប់ពីស្ដាប់កូនរៀបរាប់រួច ឳពុកក៏បាននាំកូនទៅប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់កោះឧកញ៉ាតី ដើម្បីដាក់ពាក្យបណ្ដឹង ។ ក្រោយពីទទួលបានពាក្យបណ្ដឹង សមត្ថកិច្ចបានអន្តរាគមន៍ឃាត់ខ្លួនជនសង្ស័យ មកសាកសួរ ។

 

នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានសារភាពថា

មុនពេលកើតហេតុ ខ្លួនទើបនឹងប្រើប្រាស់ថ្នាំញៀនរួចជាមួយមិត្តភគ្រ និងត្រឡប់មកផ្ទះវិញ។ ដល់ចំណុចកើត ហេតុ ក៏ឃើញកុមារីរងគ្រោះជិះកង់ម្នាក់ឯង ខ្លួនបានស្រែកហៅឲ្យឈប់ដើម្បីឲ្យជួយទៅទិញបារី តែដោយឃើញមានសភាពស្ងាត់ ហើយខ្លួនមានអារម្មណ៍ផ្លូវភេទចង់លូកលាន់លើរាងកាយកុមារីរងគ្រោះ តែក៏ត្រូវកុមារីរងគ្រោះភ័យស្រែកខ្លាំងៗ ខ្លួនក៏បានស្ទុះរត់សំដៅទៅ ផ្ទះ ស្អែកឡើងក៏ត្រូវសមត្ថកិច្ចឃាត់ខ្លួនបានតែម្តង ។

 

បច្ចុប្បន្នជនសង្ស័យបាននាំមកកាន់អធិការដ្ឋាននគរបាលក្រុងអរិយក្សត្រ ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕

...

ដោយ៖ សុរិយា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print