ខេត្តស្ទឹងត្រែង៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា លើកឡើងថា កាលពីអាណត្តិមុនៗ និងអាណត្តិទី៧នេះ តាមបណ្ដាខេត្តមានការប្រកួតប្រជែងគ្នាក្នុងការកសាងសមិទ្ធផលសាធារណៈនៅតាមបណ្ដាខេត្តដែលនេះ គឺជាសមិទ្ធផលដ៏ល្អមួយ ខណៈសម្ដេចជំរុញលើកទឹកចិត្តចំពោះការគិតគូរដល់អ្នកនៅមូលដ្ឋានក្នុងខេត្តផ្ទាល់បែបនេះ កុំរំពឹងតែអ្នកខាងក្រៅចូលមកខេត្ត។
សម្ដេចធិបតី ក៏បានកោតសរសើរចំពោះការអភិវឌ្ឍរបស់ខេត្តស្ទឹងត្រែង ជាពិសេសការយកចិត្តទុកដាក់គិតគូរលើការអភិវឌ្ឍទីទាំងសាធារណៈ សួនសាធារណៈ សម្រាប់ប្រជាពលរដ្ឋនៅមូលដ្ឋានដើរលេងកម្សាន្ត និងលេងកីឡា ដើម្បីផ្ដល់ផលប្រយោជន៍ជាច្រើនដល់សុខុមាលភាពប្រជាជន។
ការបញ្ជាក់បែបនេះរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងលោកស្រីបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត នាឱកាសអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវសមិទ្ធផលនានា នៅក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង, ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៦៕
ដោយ៖តារា










