លោក ឃួង ស្រេង បញ្ជាឱ្យកម្លាំងមានសមត្ថកិច្ច សង្កាត់មេប៉ុស្ដិ៎ទាំង១០៥នៅរាជធានីត្រូវតែធានាសន្តិសុខសុវត្ថិភាពឱ្យបានជូនពលរដ្ឋ មិនត្រូវផ្តេកផ្តួល តាមកម្លាំងនោះទេ

ចែករំលែក៖

ភ្នំពេញ៖ លោក ឃួង ស្រេង សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈ កម្មាធិការគណបក្សរាជធានីភ្នំពេញ បានបញ្ជាក់ឱ្យកម្លាំងមានសមត្ថ កិច្ច នៅសង្កាត់ ខណ្ឌ ទាំងអស់ ត្រូវបន្ដកិច្ចការពារសន្តិសុខ សុវត្ថិភាពជូនប្រជាពលរដ្ឋ ត្រូវធ្វើឱ្យបានដាច់ខាត និងត្រូវនិយាយឱ្យបានពិរោះ ពីសារ មានវិជ្ជាជីវៈជាមួយពលរដ្ឋខ្លួន ។ មេប៉ុស្តិ៍បើទោះបីមានមន្ត្រីប៉ូលីសតិចឬច្រើន ដាច់ខាតត្រូវតែធានាសន្តិសុខ សុវត្ថិភាពឱ្យបាន មិនត្រូវផ្តេកផ្តួលទៅតាមកម្លាំងនោះទេ ហើយបើត្រូវការកម្លាំងត្រូវស្នើមកអធិការដ្ឋាន។
លោក ឃួង ស្រេង បានបញ្ជាបែបនេះ នៅក្នុងពិធីសំណេះសំណាលជាមួយសមាជិក សមាជិកា គណៈកម្មាធិ ការគណបក្ស សង្កាត់ទាំង៦ ក្នុងខណ្ឌសែនសុខ ក្រោយបញ្ចប់ម៉ោងរដ្ឋបាល នៅរសៀលថ្ងៃទី១២ សីហា ឆ្នាំ២០២៦ នេះ នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជាខណ្ឌសែន សុខ។
លោក ឃួង ស្រេង បានបញ្ជាក់ថា៖ ក្នុងនាមអាជ្ញាធរ ត្រូវដឹងថា៖ ការរៀបចំសណ្តាប់ធ្នាប់សាធារណៈ គឺជាឧត្ដមភាពនៃសន្លឹកឆ្នោត។ ការរៀបចំសណ្តាប់ធ្នាប់ឱ្យបានល្អ វាមិនធ្វើឱ្យបាត់បង់សន្លឹកឆ្នោតនោះទេ។ មិនអាចឱ្យពលរដ្ឋមួយចំនួនតូចធ្វើឱ្យប៉ះពាល់ដល់ប្រជាពលរដ្ឋមួយក្រុងភ្នំពេញនោះទេ។ ប្រជាពលរដ្ឋនៅរាជធានីភ្នំពេញ សព្វថ្ងៃនេះបាននិងកំពុងរស់នៅក្នុងភាពស៊ីវិល័យទៅតាមការរីកចំរើនលើគ្រប់វិស័យរបស់ប្រទេសជាតិ ដែលយើងត្រូវរួមគ្នាដើម្បីឱ្យរាជធានីភ្នំពេញរបស់យើងមានសណ្តាប់ធ្នាប់ អនាម័យ បរិស្ថានល្អ។
ក្នុងនាម សមាជិក សមាជិការបស់គណបក្សប្រជាជនកម្ពុជា ដែលជាបក្សកាន់អំណាច ត្រូវធ្វើការងារព្រមៗគ្នា ដើម្បីការពារឧត្ដមប្រយោជន៍ប្រជាពលរដ្ឋ កាត់បន្ថយភាពអសកម្មនានាដែលនាំឱ្យខួចប្រយោជន៍ខ្លួនឯងនិងប៉ះពាល់ផលប្រយោ ជន៍របស់បក្ស។ គណបក្សប្រជាជនកម្ពុជាត្រូវកាន់ អំណាចជារៀងរហូត ព្រោះថាគ្មានបក្សណាមួយ មានសមត្ថភាព ការពារសន្តិភាព អភិវិឌ្ឍន៍ប្រទេសជាតិឱ្យរីកចំរើន ជឿនលឿនដូចគណបក្សប្រជាជនកម្ពុជានោះទេ។
លោក ឃួង ស្រេង បានបន្តទៀតថា៖ សម្តេចតេជោ ហ៊ុន សែន និងសម្ដេចធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីរដ្ឋមន្ត្រី បានអភិវឌ្ឍន៍ប្រទេសជាតិឱ្យរីកចំរើន លើគ្រប់វិស័យ និងបានប្តេជ្ញាចិត្តយ៉ាងដាច់ខាតក្នុងកិច្ចការពារបូរណៈភាពទឹកដី មិនឱ្យបាត់បង់ឡើយ។ ដូច្នេះក្នុងនាមអាជ្ញាធរ ដែលជាសមាជិក សមាជិការបស់បក្សត្រូវយកគោលនយោ បាយរបស់បក្សនិងអំពើល្អៗរបស់មេដឹកនាំយើងទៅផ្សព្វផ្សា យឱ្យប្រជាពលរដ្ឋបានយល់ជ្រោតជ្រាប ដើម្បីឱ្យពួកគាត់ ជឿជាក់ បន្តគាំទ្រនិងបោះឆ្នោតជូនគណបក្សប្រជា ជនកម្ពុជានៅឆ្នាំ២០២៧-២០២៨បន្តទៀត។
សូមបញ្ជាក់ថា៖ ចៅសង្កាត់និងមេភូមិក៏បានស្នើសុំ ការកសាងហេដ្ឋារចនា សម្ព័ន្ធមួយចំនួននៅក្នុងមូលដ្ឋានផងដែរ ដូចជាការស្នើសុំកសាងផ្លូវបេតុងនៅក្នុងភូមិ ការកាយប្រឡាយ និងដាក់បង្គោលភ្លើងបំភ្លឺសាធារណៈជាដើម ហើយការស្នើសុំនេះក៏ត្រូវបាន អភិបាលក្រុង ឯកភាព ប៉ុន្តែលោកបញ្ជាក់ថានឹង ផ្តល់ជូននូវអ្វីដែលចាំបាច់ ៕ ដោយ សំរិត


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print