ស្រវឹងជិះម៉ូតូរអិលដួលរងរបួសត្រូវបានកងសង្គ្រោះ៧១១កងពលតូចលេខ៧០ជួយជូតលាងរបួស

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់ស្រវឹងបានជិះម៉ូតូលឿនមិនប្រយ័ត្នរអិលដួលបណ្តាលឲ្យរងរបួសត្រូវបានកងសង្គ្រោះបន្ទាន់៧១១កងពលតូចលេខ៧០ជួយសង្គ្រោះលាងរបួសជូន។

ហេតុការណ៍នេះបានកេីតឡេីង នៅវេលាម៉ោង៦និង៤២នាទី  ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៦ នៅផ្លូវជាតិលេខ៤ ភូមិព្រៃព្រីងត្បូង២ សង្កាត់ចោមចៅ៣ ខណ្ឌពោធិសែនជ័យ  រាជធានីភ្នំពេញ ។

ជនរងគ្រោះមានឈ្មោះ  គង់ វែង ភេទប្រុស អាយុ៣៥ឆ្នាំ រងរបួសហើមភ្នែកខាងឆ្វេង មានអាសយដ្ឋាននៅ ផ្សារឈូកមាស ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកេីតហេតុគេបានឃេីញបុរសម្នាក់ជិះម៉ូតូហុងដា zoomer x ពាក់ស្លាកលេខស្វាយរៀង 1I 8571 ធ្វេីដំណេីរតាមបណមតោយផ្លូវជាតិលេខ៤ ក្នុងទិសដៅពីលិចទៅកេីតលុះមកដល់ចំណុចកេីតហេតុក៏រអិលដួលបណ្តាលឲ្យសន្លប់ស្តូកស្តឹង។ 

ក្រោយកេីតហេតុជនរងគ្រោះត្រូវបានរថយន្តសង្គ្រោះរបស់អង្គភាព៧១១ កងពលតូចលេខ៧០ ជួយជូតលាងរបួសអោយគាត់រួចរាល់គាត់សុំត្រឡប់ទៅផ្ទះវិញដោយខ្លួនឯង៕ដោយ៖សុខាសែនជ័យ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print