ខ្ចីរថយន្តក្មួយជិះបើកលឿនជ្រុលទៅបុកកម្មការិនីម្នាក់បាក់ជើង រួចរថយន្តធ្លាក់ចូលប្រឡាយទឹក

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់បានខ្ចីរថយន្ត១គ្រឿងពីក្មួយប្រុសរបស់ខ្លួនជិះដោយប្រាប់ថាទៅធ្វើប័ណ្ណ ប ស ស ឲ្យកូន បន្ទាប់មកបានបើកបរក្នុងល្បឿនលឿនដូចហោះជ្រុលទៅបុកនារីកម្មការិនីរោងចក្រម្នាក់ដែលកំពុងជិះម៉ូតូបញ្រ្ចាសទិសគ្នាពេញទំហឹង បណ្ដាលឲ្យរងរបួសបាក់ជើង ហើយរថយន្តនោះ ក៏បានរេចង្កូតធ្លាក់ចូលទៅក្នុងប្រឡាយទឹក ។

ហេតុការណ៍ខាងលើបានកើតឡើងនាវេលាម៉ោង៤និង៣៥នាទីរសៀលថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៦ នៅតាមផ្លូវជាតិលេខ៤២ ស្ថិតនៅក្នុងភូមិអំពិល សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ ។

ជនរងគ្រោះឈ្មោះអ៊ីម ស្រីខួច ភេទស្រី អាយុជាង២០ឆ្នាំ មុខរបរកម្មការិនីរោងចក្រ មានទីលំនៅភូមិពង្រ សង្កាត់ឪឡោក ខណ្ឌកំបូល រងរបួសបាក់ជើងស្ដាំ ចំណែកបុរសអ្នកបើកបររថយន្តបង្កហេតុនោះមិនទាន់ត្រូវបានស្គាល់ឈ្មោះនៅឡើយ ។

...

បុរសម្នាក់បាននិយាយថា រថយន្តខាងលើគឺជារបស់គាត់ ចំណែកអ្នកបើកបររថយន្តគឺជាពូរបស់គាត់ដែរ ហើយពូរូបនេះបានខ្ចីរថយន្តខាងលើជិះដើម្បីទៅធ្វើប័ណ្ណប ស ស អោយកូន។ក្រោយមកក៏ស្រាប់តែបើកលឿនបុកអ្នកជិះម៉ូតូបង្កគ្រោះថ្នាក់ចរាចរណ៍បែបនេះតែម្ដង ៕ ដោយ៖សុខាសែនជ័យ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print